Saturday, March 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អ្នកតម្បាញសូត្រនិងហូលពិតានខ្មែរក្នុងស្រុកអង្គរធំ កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារគ្មានការបញ្ជាទិញ

ដោយ Pothe Thun
20/01/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សេដ្ឋកិច្ច និង កសិកម្ម
អ្នកតម្បាញសូត្រនិងហូលពិតានខ្មែរក្នុងស្រុកអង្គរធំ កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារគ្មានការបញ្ជាទិញ
92
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកតម្បាញសូត្រ និងហូលពិតានខ្មែរ និងបុគ្គលិកខ្មែរជាង១០០នាក់ របស់វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប កំពុងជួបបញ្ហាសេដ្ឋកិច្ច ខណៈការគាំទ្រផលិតផលសូត្រធម្មជាតិខ្មែរមានការធ្លាក់ចុះខ្លាំង ដោយសាររងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩ នេះបើតាមការលើកឡើងរបស់ អ្នកនាង រិទ្ធ រដ្ឋា តំណាងវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ ហៅកាត់ថា IKTT នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

អ្នកតំណាងវិទ្យាស្ថានរូបនេះ បញ្ជាក់ថា ផលិតផលសូត្រធម្មជាតិខ្មែរក្នុងស្រុកអង្គរធំនេះ មានទីផ្សារធំនៅបរទេស ជាពិសេសប្រទេសជប៉ុនប្រហែល ៨៥ភាគរយ ក្រៅពីនេះជាទីផ្សារក្នុងស្រុក។ ដោយសារតែវិបត្តិកូវីដ-១៩ ពេញមួយឆ្នាំ២០២០ ផលិតផលសូត្រនៅទីនេះ ពុំមានការបញ្ជាទិញឡើយ។

អ្នកតំណាងវិទ្យាស្ថាន ក៏បានលើកឡើងផងដែរថា អ្នកបម្រើការនៅក្នុងវិទ្យាស្ថាននេះរួមមាន ជនពិការ ស្ដ្រីមានផ្ទៃពោះ ស្ដ្រីមានកូនក្នុងបន្ទុក ក្រៅពីផ្ដល់ការងារដល់ពួកគេ វិទ្យាស្ថាននេះ ក៏បានផ្ដល់ជា កន្លែងស្នាក់នៅ និងសាលារៀន ពីថ្នាក់ទី១ដល់ថ្នាក់ទី៣ ដើម្បីកាត់បន្ថយការបារម្ភ និងបញ្ចៀសហានិភ័យនានា ចំពោះកុមារតូចៗទៅសិក្សានៅឆ្ងាយពីផ្ទះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា ផលិតផលសូត្រខ្មែរ ផលិតនៅក្នុងវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរនេះ មានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងនាំយកទៅធ្វើពិព័រណ៌សូត្រខ្មែរ បង្ហាញដល់ភ្ញៀវជាតិ និងអន្ដរជាតិជារៀងរាល់ឆ្នាំ។ ទន្ទឹមនោះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីខែសីហាកន្លងទៅ បង្ហាញថា ក្រសួងនឹងរៀបចំអត្ថបទសិក្សាអំពីតម្បាញហូលពិតានខ្មែរ ដោយសារតម្បាញប្រភេទនេះមិនសូវមានអ្នកចេះធ្វើ រីឯអ្នកតម្បាញវិញ ត្រូវបានចាត់ទុកជាធនធានមនុស្សដ៏មានតម្លៃ សម្រាប់ប្រទេសជាតិ៕

អត្ថបទ និង រូបថត ៖ លោក បូ សាវី
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: តម្បាញសូត្រវិបត្តិសេដ្ឋកិច្ចហូលពិតាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ចូលរួមប្រគល់វិញ្ញាបនបត្រវគ្គវិក្រឹត្យការជំនាញម៉ាស្សា ដល់ជនមានពិការភាពភ្នែក

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ចូលរួមប្រគល់វិញ្ញាបនបត្រវគ្គវិក្រឹត្យការជំនាញម៉ាស្សា ដល់ជនមានពិការភាពភ្នែក

មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    12 shares
    Share 5 Tweet 3
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    28 shares
    Share 11 Tweet 7
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ប្រទេសចិន បានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និងអភិវឌ្ឍន៍កម្ពុជា

    12 shares
    Share 5 Tweet 3

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.