Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលក្រុងសៀមរាប អះអាងថា ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងសំណង់មិនរៀបរយ កំពុងស្ថិតក្នុងគោលដៅអទិភាពមួយរបស់អាជ្ញាធរ

ដោយ Pothe Thun
18/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលក្រុងសៀមរាប អះអាងថា ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងសំណង់មិនរៀបរយ កំពុងស្ថិតក្នុងគោលដៅអទិភាពមួយរបស់អាជ្ញាធរ
67
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានមានប្រសាសន៍ថា ក្នុងផែនការ៥ឆ្នាំនៃការអភិវឌ្ឍខេត្តសៀមរាប បានកំណត់យកគោលដៅធំៗមួយចំនួន ក្នុងនោះ ការគិតគូរពីជីវភាពភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើសំណង់មិនរៀបរយ ក៏ជាគោលដៅមួយដែលអាជ្ញាធរបានគិតគូរខ្ពស់បំផុត។ លោកអភិបាលក្រុងសៀមរាប មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោក អញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៨០គ្រួសារ ដែលរស់នៅក្នុងសំណង់មិនរៀបរយ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប កាលពីរសៀលថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០២១។

លោក នួន ពុទ្ធារ៉ា មានប្រសាសន៍ទៀតថា ក្នុងផែនការអភិឌ្ឍន៍៥ឆ្នាំ របស់ខេត្តសៀមរាប បានកំណត់យកគោលដៅធំៗ ដូចជា បញ្ហាផ្លូវថ្នល់ បរិស្ថាន ការស្តារវិស័យទេសចរណ៍ និងការរៀបចំធ្វើយ៉ាងណាលើកកម្ពស់ជីភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅលើសំណង់មិនរៀបរយ ឬសំណង់បណ្តោះអាសន្ន។ ក្នុងផែនការស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងសៀមរាប អាជ្ញាធរខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរជាតិអប្សរា បានធ្វើការបម្លាស់ទីលំនៅបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹងសៀមរាប ចំនួន៤៣០គ្រួសារ ទៅកាន់ទីតាំងថ្មី ដោយផ្តល់ដីកម្មសិទ្ធិស្របច្បាប់ ក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលនេះ ជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់អាជ្ញាធរចំពោះប្រជាពលរដ្ឋ។

លោកអភិបាលក្រុង បានបញ្ជាក់ថា នៅទូទាំងក្រុងទេសចរណ៍នេះទាំងមូល មានប្រជាពលរដ្ឋចំនួនជាង៣ពាន់គ្រួសារ បានរស់នៅក្នុងសំណង់មិនរៀបរយ ឬសំណង់បណ្តោះអាសន្ន តាមដីចំណីផ្លូវ មាត់ប្រលាយ មាត់លូជាដើម។ ចំពោះអំណោយដែលចែកជូនប្រជាពលរដ្ឋទាំង៨០គ្រួសារនាពេលនោះ ជាជំនួយសប្បុរសធម៌របស់សប្បុរសជននានា តាមរយៈសាលាអន្តរជាតិវេសហ្គេតសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេត និងជាតំណាងសប្បុរសជន បានមានប្រសាសន៍ថា អំណោយសម្រាប់ពេលនេះ គឺជាការចែករំលែកនូវក្តីស្រលាញ់ ជួយគ្នាក្នុងគ្រាលំបាក ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ហើយវាក៏ជាការដាស់ស្មារតី ឲ្យប្រជាពលរដ្ឋយើងចេះជួយគ្នា ចេះចែករំលែកទុក្ខលំបាកជាមួយគ្នា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោកក៏បានសំណូមពរដល់បងប្អូនដែលជាពលរដ្ឋងាយរងគ្រោះទាំងអស់ថា បើទោះជាលំបាកយ៉ាងណា ក៏ត្រូវបញ្ជូនកូនទៅសាលារៀនឲ្យបានគ្រប់ៗគ្នា ព្រោះពេលនេះប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់សម្តេចតេជោ គឺសាលារៀនទាំងរដ្ឋ ទាំងឯកជន បានរំកិលខ្លួនទៅជិតបងប្អូនគ្រប់ទីតំបន់៕

អត្ថបទ រូបភាព៖ ជា ស្រស់, ទ្រា ពន្លឺ

Tags: សំណង់មិនរៀបរយអភិបាល​ក្រុង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានរដ្ឋសភាកម្ពុជានិងចិនគំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

ប្រធានរដ្ឋសភាកម្ពុជានិងចិនគំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.