Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាសម្រេចបើកមជ្ឍមណ្ឌលផ្ដល់ប្រឹក្សាពីការអប់រំពីអាមេរិក នៅខេត្ដសៀមរាប

ដោយ Pothe Thun
18/01/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាសម្រេចបើកមជ្ឍមណ្ឌលផ្ដល់ប្រឹក្សាពីការអប់រំពីអាមេរិក នៅខេត្ដសៀមរាប
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា បានបើកមជ្ឍមណ្ឌលថ្មីមួយទៀត(EducationUSA Advising Center) ក្នុងសាកលវិទ្យាល័យបញ្ញាសាស្ដ្រខេត្ដសៀមរាប ដើម្បីផ្ដល់ប្រឹក្សាស្ដីពីការអប់រំពីសហរដ្ឋអាមេរិក។ នៅក្នុងពិធីបើកសម្ភោធមជ្ឍមណ្ឌល នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា កន្លងមក មជ្ឈមណ្ឌល EducationUSA មានចំនួន ២ រួចមកហើយ នៅកម្ពុជា ដោយមានទីតាំងមួយ ស្ថិតនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ និងមួយទៀតស្ថិតនៅក្នុង សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា នៅភ្នំពេញផងដែរ។ មជ្ឈមណ្ឌលថ្មីនៅសៀមរាបមួយនេះ គឺជាកន្លែងដែលឳពុកម្តាយ អាណាព្យាបាល និងសិស្ស និស្សិត អាចមកទទួលការផ្តល់ប្រឹក្សាដោយផ្ទាល់ ដើម្បីស្វែងយល់ពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក។

លោកបន្ដថា មជ្ឈមណ្ឌលនេះ ផ្តល់ការណែនាំស្តីពីរបៀបស្វែងរកមើលសាកលវិទ្យាល័យនានា និងឱកាសអាហារូបករណ៍ ផ្តល់ព័ត៌មានស្តីពីកម្មវិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយផ្តល់ប្រឹក្សាក្នុងការដាក់ពាក្យ និងសរសេរពាក្យសុំចូលរៀន នៅតាមមហាវិទ្យាល័យនៅទីនោះ។ស្ថានទូតសហរដ្ឋអាមេរិក សង្ឃឹមថា នឹងមានកំណើននៃនិស្សិតកម្ពុជាបន្ថែមទៀត ទៅសិក្សានៅក្នុងសហរដ្ឋអាមេរិក ពិសេសអ្នករស់នៅតាមបណ្តាខេត្ត ក្រៅពីរាជធានីភ្នំពេញ។

សូមជម្រាបថា មជ្ឍមណ្ឌលនេះ ក្រោមជំនួយគាំទ្រពីថវិការបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក មជ្ឈមណ្ឌល EducationUSA ផ្តល់ព័ត៌មានទាន់ពេលច្បាស់លាស់ ពេញលេញ មិនលំអៀង និងត្រឹមត្រូវ ស្តីពីស្ថាប័នអប់រំ ក្នុងសហរដ្ឋអាមេរិក ហើយផុ្តល់ការណែនាំចំពោះអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឲ្យចាប់យកឱកាសទាំងនោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យោងតាមរបាយការណ៍អប់រំអន្ដរជាតិរបស់សហរដ្ឋអាមេរិកឆ្នាំ ២០២០ ដែកមានឈ្មោះថា Open Door ស្តីពីការផ្លាស់ប្តូរលើការសិក្សាអប់រំជាអន្តរជាតិ បានបង្ហាញឲ្យឃើញថា មាននិស្សិតកម្ពុជាចំនួន ៧៤២ នាក់បានសិក្សានៅក្នុងសហរដ្ឋអាមេរិក នៅក្នុងឆ្នាំសិក្សា ២០១៩ – ២០២០ ។ ចំនួននេះគឺកើនជាង ៨% លើសឆ្នាំមុន ដែលបង្ហាញពីការបន្តនូវកំណើនជាវិជ្ជមាន ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ។របាយការណ៍ដដែលបានបន្ដថា សហរដ្ឋអាមេរិក គឺជាគោលដៅទី១នៅលើពិភពលោក សម្រាប់ទទួលយកនិស្សិតអន្តរជាតិ ដោយក្នុងឆ្នាំ២០១៩-២០២០មាននិស្សិតអន្តរជាតិសិក្សាចំនួនជាង១លាននាក់៕

អត្ថបទ និង រូបភាព៖ ឈិត សាវី

Tags: EducationUSA Advising Centerមជ្ឍមណ្ឌលផ្ដល់ប្រឹក្សាពីការអប់រំពីអាមេរិកស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាមេរិកសម្រេចផ្តល់ថវិកាជាង៤០ម៉ឺនដុល្លាសម្រាប់អភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង

អាមេរិកសម្រេចផ្តល់ថវិកាជាង៤០ម៉ឺនដុល្លាសម្រាប់អភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង

អភិបាលក្រុងសៀមរាប អះអាងថា ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងសំណង់មិនរៀបរយ កំពុងស្ថិតក្នុងគោលដៅអទិភាពមួយរបស់អាជ្ញាធរ

អភិបាលក្រុងសៀមរាប អះអាងថា ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងសំណង់មិនរៀបរយ កំពុងស្ថិតក្នុងគោលដៅអទិភាពមួយរបស់អាជ្ញាធរ

ប្រធានរដ្ឋសភាកម្ពុជានិងចិនគំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

ប្រធានរដ្ឋសភាកម្ពុជានិងចិនគំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.