អាជ្ញាធរខេត្តសៀមរាប បញ្ជាក់ថានឹងនៅតែបន្តចុះរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនិងស្លាកយីហោ ប៉ាណូ ដែលគ្មានច្បាប់ ចាប់ពីដើមខែមិថុនានេះតទៅ
មានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធ ដើម្បីត្រៀមចុះរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលពុំមានលិខិតអនុញ្ញាត ឬអស់សុពលភាព ឬខុសគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ លោក នាក់ ណេរ៉ុន បានជំរុញ ឱ្យ អាជ្ញា ធរក្រុង-ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់មុនអនុញ្ញាតច្បាប់ ដល់ប្រជាពលរដ្ឋ ...