Sunday, May 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប បញ្ជាក់ថានឹង​នៅតែ​បន្ត​ចុះ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្មនិង​ស្លាក​យីហោ ប៉ាណូ ដែល​គ្មាន​ច្បាប់ ចាប់ពី​ដើមខែ​មិថុនា​នេះ​តទៅ​

ដោយ Pothe Thun
30/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ ដើម្បី​ត្រៀម​ចុះ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​ពុំមាន​លិខិតអនុញ្ញាត ឬ​អស់​សុពលភាព ឬ​ខុស​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​នៅក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​នេះ លោក នាក់ ណេ​រ៉ុ​ន បាន​ជំរុញ ឱ្យ អាជ្ញា ធរ​ក្រុង​-​ស្រុក និង មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​មុន​អនុញ្ញាត​ច្បាប់ ដល់​ប្រជាពលរដ្ឋ ឬ​ក្រុមហ៊ុន លើ​ការដាក់​ស្លាក​យីហោ ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម រួមទាំង​បន្ត​ចុះ​រុះរើ​ផ្ទាំង និង​ស្លាក​យីហោ​ប៉ាណូ ដែល​គ្មាន​ច្បាប់ ដើម្បី​រៀបចំ​សោភ័ណភាព សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យ​សក្ដិ​សមជា​ខេត្ត​ទេសចរណ៍ ។​

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍​ទៀតថា ជាមួយគ្នានេះ សូម ឱ្យ​អាជ្ញាធរ​ក្រុង​ស្រុក បន្ត​ផ្សព្វផ្សាយ និង​ជំរុញ​ប្រជាពលរដ្ឋ ឬ​ក្រុមហ៊ុន មាន​ស្លាក​យីហោ ឬ​ផ្ទាំង​ផ្សព្វផ្សាយ​ដែល​អស់​សុពលភាព ឬ​គ្មាន​លិខិតអនុញ្ញាត ត្រូវ​មក​បំពេញបែបបទ​ស្នើសុំ​លិខិតអនុញ្ញាត​ពី​ច្រកចេញចូល​តែមួយ នៃ​រដ្ឋបាល​ក្រុង​-​ស្រុក ក្រោម​ទំហំ​៤​ម៉ែត្រក្រឡា និង​ទំហំ​ចាប់ពី ៤​ម៉ែត្រក្រឡា​ឡើងទៅ ត្រូវ​មក​បំពេញបែបបទ នៅ​ច្រកចេញចូល​តែមួយ​រដ្ឋបាល​ខេត្តសៀមរាប ហើយ​ជំ​ហ៊ាន​ដំបូង​នេះ អាជ្ញាធរ​នឹងធ្វើ​ការចុះ​កាត់ ឬ​រុះរើ​ស្លាក​យីហោ ប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែលមាន​នៅជាប់​ចិញ្ចឹម​ផ្លូវ​ហើយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ឬមួយ​ចំនួន​អស់​សុពលភាព ។​

​បើតាម​ប្រសាសន៍​របស់លោក អ៊ឹង សុភ័ណ នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​សៀមរាប បានឱ្យដឹងថា ក្រុមការងារ​របស់រ​ដ្ឋ​បាល​ខេត្ត និង​ក្រុង​ស្រុក នឹង​ចាប់ផ្តើម​យុទ្ធនាការ​នេះ ចាប់ពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩​ខាងមុខនេះ ដែល​ចាប់​ផ្តើមដំបូង​នៅក្នុង​ក្រុង​សៀមរាប និង​ស្រុក​តាម​បណ្តោយ​ជាប់​ផ្លូវជាតិ​លេខ​៦ ហើយ​ចំពោះ​ការរុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចល័ត និង​អចល័ត ស្លាក​យីហោ ប៉ាណូ របារ​កាត់​ទទឹងផ្លូវ និង ប្រអប់​ភ្លើង LED ដែលមាន​ការខូចខាត​ទ្រព្យសម្បត្តិ​ផ្សេងៗ រដ្ឋបាល​ខេត្តសៀមរាប ពុំ​ទទួលខុសត្រូវ​ឡើយ ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាបត្រូវសហការគ្នាឲ្យបានល្អជាមួយប្រជាកសិករ ដើម្បីជំរុញផលិតកម្មកសិកម្មតាមរយៈបច្ចេកទេស

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាបត្រូវសហការគ្នាឲ្យបានល្អជាមួយប្រជាកសិករ ដើម្បីជំរុញផលិតកម្មកសិកម្មតាមរយៈបច្ចេកទេស

26/05/2023
កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាជាលើកទី៥ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន២ម៉ឺនដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាជាលើកទី៥ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន២ម៉ឺនដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត

26/05/2023

​គួររំលឹកថា រដ្ឋបាល​ខេត្តសៀមរាប បានចេញ​សេចក្តីជូនដំណឹង​ចំនួន​០៣​ដង​រួចមកហើយ ដើម្បី​ឲ្យ​ម្ចាស់​សណ្ឋាគារ , ផ្ទះសំណាក់ , ភោ​ជនី​ដ្ឋា​ន , ក្រុមហ៊ុន ឬ​គ្រឹះ​ដ្ឋា​ន​ស្ថាន​មីក្រូ​វត្ថុ​នានា ព្រមទាំង​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​ទាំងអស់ ចូលរួម​សហការ និង​សុំច្បាប់​ដើម្បី​ដំឡើង​ស្លាក​យីហោ ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឱ្យបាន​ត្រឹមត្រូវ ក្នុងន័យ​កែប្រែ​សោភ័ណភាព សណ្តាប់ ធ្នាប់ សាធារណៈ និង​បញ្ចៀស​បាន​ហានិភ័យ​គ្រោះថ្នាក់​មួយចំនួន​កើតឡើង​ដោយ​យថាហេតុ ៕

​អត្ថបទ ៖ លោក បុ​ង ឆ​វ័ន​
​រូបថត​៖ លោក អ៊ិន សី​ហរិ​ទ្ធ
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ប៉ាណូផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្មរដ្ឋបាល​ខេត្ត​សៀមរាបស្លាក​យីហោ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដ្ឋាន​ស្ថានីយ៍​ប្រេងឥន្ធនៈ ៨​ទីតាំងនៅ​ស្រុក​បន្ទាយស្រី​និង​ស្រុក​ប្រាសាទបាគង ពិនិត្យឃើញ​គ្មាន​លិខិតអនុញ្ញាត​

ការដ្ឋាន​ស្ថានីយ៍​ប្រេងឥន្ធនៈ ៨​ទីតាំងនៅ​ស្រុក​បន្ទាយស្រី​និង​ស្រុក​ប្រាសាទបាគង ពិនិត្យឃើញ​គ្មាន​លិខិតអនុញ្ញាត​

ថ្នាក់ដឹកនាំ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តសៀមរាប សួរសុខទុក្ខ​មន្ត្រីក្រោមឱវាទដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

ថ្នាក់ដឹកនាំ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តសៀមរាប សួរសុខទុក្ខ​មន្ត្រីក្រោមឱវាទដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

នគរបាល​ខេត្តសៀមរាប​បញ្ជូន​ខ្លួន​ជនសង្ស័យ ០៣​នាក់ទៅ​សាលាដំបូង​ខេត្តជា​ប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

នគរបាល​ខេត្តសៀមរាប​បញ្ជូន​ខ្លួន​ជនសង្ស័យ ០៣​នាក់ទៅ​សាលាដំបូង​ខេត្តជា​ប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    550 shares
    Share 220 Tweet 138
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    300 shares
    Share 120 Tweet 75
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (106)
  • ចំណេះដឹង និង ការអប់រំ (489)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,066)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,720)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (729)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (827)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.