Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្ត​សៀមរាប ណែនាំ​ដល់​ម្ទាស់​អាជីវកម្ម​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចល័​ត អចល័ត​ក្នុង​ខេត្ត ត្រូវ​សុំ​ច្បាប់​អនុញ្ញាត មុន​នឹង​ផ្សព្វផ្សាយ​

ដោយ Pothe Thun
07/09/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
56
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់ ការដំឡើង​ស្លាក​យីហោ និង ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ក្នុង​ខេត្តសៀមរាប នៅ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​បញ្ផាក់ថា បច្ចុប្បន្ន​នេះ​យើង​សង្កេតឃើញថា ការ​ដាក់​តាំង​ស្លាក​យីហោ ឬ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម ប៉ាណូ របារ​កាត់​ទទឹង​ផ្លូវ ប្រអប់​ភ្លើង LED ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចល័ត​-​អចល័ត និង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ផ្សេងៗ​ទៀត បាន​នឹង​កំពុង​ដំឡើង ឬ​ដាក់​តាំង​បង្ហាញ​នៅ​លើ​ដី​ចំណី​ផ្លូវ​ទីតាំង​អាជីវកម្ម ឬ​ជាប់​ជញ្ជាំង​អគារ​នានា ឬ​ផ្សព្វផ្សាយ​នៅ​ទី​សាធារណៈ​ផ្សេងៗ ដែល​ទីតាំង​មួយ​ចំនួន​ពុំ​ទាន់​មាន​លិខិតអនុញ្ញាត ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ហើយ​ទីតាំង​មួយចំនួន​ទៀត​មាន​លិខិតអនុញ្ញាត ប៉ុន្តែ​អស់​សុពលភាព ជាពិសេស​ការដំឡើង​ស្លាក​យីហោ ឬ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​គ្រប់​ប្រភេទ​មួយចំនួន​បាន​សរសេរ​ជា​អក្សរ​បរទេស​សុទ្ធ​ពុំ​មាន​សរសេរ​ជា​អក្សរ​ខ្មែរ ដែល​ជាហេតុ​នាំឲ្យ​បាត់បង់​នូវ​សោភ័ណភាព សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ និង​ប៉ះពាល់​ដល់​វប្បធម៌ និង​អក្សរសាស្ត្រ​ជាតិខ្មែរ​។​

​លោក ពិន ប្រាកដ បាន​មានប្រសាសន៍​ទៀតថា ក្នុង​នាម​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ធ្វើ​ការណែនាំ​ដល់​ម្ទាស់ ឬ​តំណាង​អាជីវ​កម្មដ្ឋាន​ទេសចរណ៍​ទាំងអស់​ថា ទី​១- ទីតាំង​ស្លាក​យីហោ និង​ដំឡើង​ផ្ទាំង​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ ដែល​មាន​ទំហំ ៤​ម៉ែត្រក្រឡា​ចុះក្រោម ត្រូវ​ដាក់​ពាក្យ​បំពេញបែបបទ​ស្នើសុំ​លិខិតអនុញ្ញាត​នៅ​ការិយាល័យ​ច្រក​ចេញចូល តែ​មួយ​នៃ​រដ្ឋបាល​ក្រុង​-​ស្រុក និង​ទំហំ ៤​ម៉ែត្រក្រឡា​ឡើង ត្រូវ​ដាក់​ពាក្យ​បំពេញបែបបទ​ស្នើសុំ​លិខិតអនុញ្ញាត​នៅ​អង្គភាព​ច្រកចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​ខេត្ត , ទី​២-​ចំពោះ​ការសរសេរ​អក្សរ​ដាក់​នៅ​លើ​ស្លាក​យីហោ និង​ដំឡើង​ផ្ទាំង​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ ត្រូវ​សរសេរ​អក្ស​ខ្មែរ​មាន​ទំហំ​ធំ​ជាង​អក្សរ​បរទេស ដាក់​នៅ​ជួរ​ខាងលើ និង​សរសេរ​អក្សរ​បរទេស មួយ​ភាគពីរ (១/២) នៃ​អក្សរ​ខ្មែរ ដាក់​នៅ​ជួរ​ខាងក្រោម និង​សរសេរ​អក្សរ​ខ្មែរ ត្រូវអនុវត្ត​តាម​វចនានុក្រម​របស់​សម្តេច​សង្ឃ «​ជួ​ត ណាត​» និង ទី​៣.​ម្ចាស់​ទីតាំង​អាជីវកម្ម សូម​ដាក់​តាំង ឬ​ដំឡើង​ឲ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ជា​ពិសេស​ត្រូវ​តាមដាន និង​ត្រួតពិនិត្យ​នូវ​ស្លាក​យីហោ ឬ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្មកម្ម​ជា​ប្រចាំ ។​

​លោក ពិន ប្រាកដ បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា ចំពោះ​រដ្ឋបាល​ក្រុង ស្រុក មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ តាមដាន​ត្រួតពិនិត្យ ណែនាំ​រាល់​ការ​ដាក់​តាំង ឬ​តម្លើង​ស្លាក​យីហោ ឬ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្មកម្ម​គ្រ​ប់​ប្រភេទ និង​ចាត់វិធានការ​រុះរើ​ចំពោះ​ទីតាំង​ដែល​ទំហំ ៤​ម៉ែត្រក្រឡា​ចុះក្រោម ដែល​ពុំ​មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ក្រុង ស្រុក ឬ​អស់​សុពលភាព ព្រមទាំង​ត្រូវ​រាយការណ៍​អំពី​ចំនួន​ស្ថិតិ​ទីតាំង​ដែល​ទំហំ ៤​ម៉ែត្រក្រឡា​ឡើង មក​រដ្ឋបាល​ខេត្ត​ដើម្បី​ចាត់វិធានការ ហើយ​ម្ចាស់​ទីតាំង​អាជីវកម្ម ត្រូវ​ផ្តល់​កិច្ចសហការ និង រាយការណ៍​ជូន​សមត្ថកិច្ច​ជា​បន្ទាន់ ក្នុងករណី​សង្ស័យ ឫ​ឃើញ​មាន​បទល្មើស​គ្រឿងញៀន និង​ផ្សេងទៀត​កើតឡើង​ក្នុង​ទីតាំង​របស់​ខ្លួន និង​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្ដីអំពាវនាវ​របស់​លេខាធិការដ្ឋាន​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ៈ​មិន​ប្រព្រឹត្ត​បទល្មើស ជួញដូរ រក្សាទុក ចាត់តាំង​ឲ្យប្រើ​ប្រាស់ សំរួល​ឲ្យប្រើ​ប្រាស់ បង្ខំ​ឲ្យប្រើ​ប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ និង លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ការដំឡើង​ស្លាក​យីហោកិច្ចប្រជុំ​ផ្សព្វផ្សាយ​ខេត្តសៀមរាបផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប​ចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប​ចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨

ម្សិលមិញ​នេះ វិទ្យាល័យ​ចំណេះ​ទូទៅ និង បច្ចេកទេស​ពួក ទទួលបាន​សម្ភារ​កីឡា​ពី​សប្បុរសជន​ក្នុង​ស្រុក

ម្សិលមិញ​នេះ វិទ្យាល័យ​ចំណេះ​ទូទៅ និង បច្ចេកទេស​ពួក ទទួលបាន​សម្ភារ​កីឡា​ពី​សប្បុរសជន​ក្នុង​ស្រុក

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.