សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់អំណោយមនុស្សធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ ១២នាក់ ក្នុងស្រុកស្រីស្នំ
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាសៀមរាប បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន១២នាក់ ក្នុងនោះស្រី៦នាក់ មកពីឃុំចំនួន៥ នៃស្រុកស្រីស្នំ។ មានប្រសាសន៍នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ក្នុងនាមក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាសៀមរាប ...