ផ្ទះមនុស្សធម៌ចំនួនមួយខ្នង ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ជូនគ្រួសារពិការទីទ័លក្រនៅស្រុកជីក្រែង
ផ្ទះមនុស្សធម៌ចំនួនមួយខ្នង ដែលជាផ្ទះមនុស្សធម៌ទី៦០ មានទំហំ ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសីភ្លីធំ ក្រាលក្ដារ ជញ្ជាំងក្ដារ តម្កល់លើជើងតាង កម្ពស់១,៨០ម៉ែត្រ ដែលផ្ដួចផ្ដើមដោយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខា ប្រគល់ជូនដល់គ្រួសារពិការទីទ័លក្រ ...