Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ផ្ទះ​មនុស្សធម៌​ចំនួន​មួយ​ខ្នង ត្រូវបាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​ជូន​គ្រួសារ​ពិការ​ទីទ័លក្រ​នៅ​ស្រុក​ជី​ក្រែង​

ដោយ Pothe Thun
26/09/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ផ្ទះ​មនុស្សធម៌​ចំនួន​មួយ​ខ្នង ដែល​ជា​ផ្ទះ​មនុស្សធម៌​ទី​៦០ មាន​ទំហំ ៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី​ភ្លីធំ ក្រាល​ក្ដារ ជញ្ជាំង​ក្ដារ តម្កល់​លើ​ជើងតាង កម្ពស់​១,៨០​ម៉ែត្រ ដែល​ផ្ដួចផ្ដើម​ដោយ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ត្រូវបាន​លោក​ជំទាវ គួ​យ ណា​លីន ឃឹម​ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា ប្រគល់ជូន​ដល់​គ្រួសារ​ពិការ​ទីទ័លក្រ ឈ្មោះ មឿត យ៉ស់ អាយុ​៤៧​ឆ្នាំ និង​ភរិយា​ឈ្មោះ ស៊ុត លិស អាយុ ៤០​ឆ្នាំ ពិការ​ជើង​ទាំង​សងខាង​ដោយ​សារ​ជំងឺ មានកូន​៦​នាក់ រស់នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​សង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​មាន​មុខរប​រ​បច្ចុប្បន្ន​ធ្វើស្រែ និង ដាំ​ដំណាំ​បន្ដិចបន្ដួច​គ្រាន់​ទ្រទ្រង់​ជីវភាព​គ្រួសារ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ។​

​ជាមួយនឹង​ការប្រគល់​ផ្ទះ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ជូន​អំណោយ​មនុស្សធម៌​បន្ថែម​រួមមាន មុង​១ – ភួយ​១ – សារុង​១ – ក្រមា​១ – កន្ទេល​១ – អង្ករ​៥០​គីឡូក្រាម – មី​១​កេស – ត្រីខ​១​យួរ -​ទឹ ក​ស៊ី​អ៊ីវ​១​យួរ – ទឹកបរិសុទ្ធ​៥​យួរ – សម្ភារ​ផ្ទះបាយ​មួយចំនួន និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកជំទាវ គួ​យ ណា​លីន ឃឹម ប៊ុន​សុង ក៏បាន បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន សុង ប្រធាន​គណៈកម្មាធិការ​សាខា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ ចំពោះ​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ដូច​ដែល​លើកឡើង​ថា “​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​” ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបខេត្តសៀមរាបផ្ទះ​មនុស្សធម៌​ទី​៦០
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​រៀបចំ​សួនច្បារ និង​ទីលាន​កំសាន្ត​មួយ​បន្ថែមទៀត នៅ​ខាងជើង​ជាប់​នឹង​ទីសក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​

អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​រៀបចំ​សួនច្បារ និង​ទីលាន​កំសាន្ត​មួយ​បន្ថែមទៀត នៅ​ខាងជើង​ជាប់​នឹង​ទីសក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​

វត្ត​ស្វាយ​រមៀត កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​បរទេស​

វត្ត​ស្វាយ​រមៀត កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​បរទេស​

ថ្ងៃទី​២៦ ព្រឹក​មិញ​នេះ អាជ្ញាធរខេត្ត និង មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប បន្ត​ចូលរួម​កាន់បិណ្ឌ​វេន​ទី​២ នៅ​វត្ត​កេសរា​រាម និង វត្ត​ទេព​ពោធិ៍​វង្ស​

ថ្ងៃទី​២៦ ព្រឹក​មិញ​នេះ អាជ្ញាធរខេត្ត និង មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប បន្ត​ចូលរួម​កាន់បិណ្ឌ​វេន​ទី​២ នៅ​វត្ត​កេសរា​រាម និង វត្ត​ទេព​ពោធិ៍​វង្ស​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.