Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គការសហប្រជាជាតិដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ទូទៅអំពី​ការផ្គត់ផ្គង់​នូវ​ផលិតផល​ក្នុងស្រុក​

ដោយ Pothe Thun
25/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
52
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រុម​មន្ត្រី​ជំនាញ នៃ​អង្គការ​សហប្រជាជាតិ ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​(UNIDO)​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា​ឆ្នាំ​២០១៩​នេះ បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដើម្បី​ប្រឹក្សា​យោបល់​សម្រាប់​ផ្តល់​ធាតុ​ចូល​ក្នុង​ការសិក្សា ស្តីពី​ការវិភាគ​ស្ថានភាព​ខ្សែសង្វាក់​ផលិតផល​ក្នុងស្រុក ក្នុង​វិស័យ​ទេសចរណ៍​។​

​លោក ហ្វា​ប៊ីយ៉ូ រ៉ូ​សសូ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​អភិឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​(UNIDO)​បាន​ថ្លែងថា នៅក្នុង​បេសកម្ម​របស់​ក្រុម​មន្ត្រី​ជំនាញ នៃ​អង្គការ​សហប្រជាជាតិ ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​(UNIDO)​នៅ​ខេត្ត​សៀមរាប​ពេលនេះ គឺ​មាន​គោលបំណង​ជួប​ជាមួយ​អភិបាលខេត្ត និង​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ខេត្ត​សៀមរាប ដើម្បី​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ វឌ្ឍនភាព បំផុស​គំនិត​អន្តរាគមន៍​ជាក់ស្តែង ក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​ឧស្សាហកម្ម​ម្ហូបអាហារ ឧស្សាហកម្ម​ច្នៃប្រឌិត ប្រកបដោយ​និរន្តរភាព ក្នុង​ការរួមចំណែក​ធ្វើឱ្យ​មាន​កំណើន​នូវ​ការផ្គត់ផ្គង់​នូវ​ផលិតផល​ក្នុងស្រុក ដូចជា​ត្រី សាច់ បន្លែ ផ្លែឈើ និង​ផលិតផល​ក្នុងស្រុក​ផ្សេងៗ​ទៀត ដែល​ផលិត​ដោយ​កសិករ​ខ្មែរ និង​រក​នូវ​ដំណោះស្រាយ បញ្ហា​ប្រឈម​នានា ដែល​ពាក់ព័ន្ធ​នឹង​ការបង្កើន​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក នៅ​ខ្សែសង្វាក់​តម្លៃ​ទេសចរណ៍ ជាពិសេស​នៅក្នុង​ផ្នែក​ក​សិ​ចំណីអាហារ និង​ឧស្សាហកម្ម​ច្មៃប្រឌិត​។​

ដែល​គម្រោង​នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុង​គោលបំណង​ជំរុញ​ឱ្យ​មាន​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឱ្យបាន​ច្រើន​នៅក្នុង​វិស័យ​ទេសចរណ៍ តាមរយៈ​ការដាំ​ដំណាំ ការ​ចិញ្ចឹមសត្វ ដើម្បី​ធានា​ឱ្យបាន​នូវ​ការផ្គត់ផ្គង់​ផលិតផល​ក្នុងស្រុក​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ក្នុង​ភោជនីយដ្ឋាន និង​សណ្ឋាគារ​។ លោក​បញ្ជាក់ថា គម្រោង​នេះ​មាន​គោលដៅ​សិក្សា​ស៊ីជម្រៅ​ក្នុង​តំបន់​ទេសចរណ៍​ធំៗ​ចំនួន​២ គឺ​នៅ​រាជធានី​ភ្នំពេញ និង​តំបន់​ជុំវិញ ព្រម​ជាមួយ​ខេត្ត​សៀមរាប និង​តំបន់​ជុំវិញ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍​គាំទ្រ​ចំពោះ​គម្រោង​នេះ​ព្រោះថា ខេត្ត​សៀមរាប​ជា​តំបន់​ទេសចរណ៍ និង​ត្រូវការ ត្រី សាច់ បន្លែ ផ្លែឈើ និង​ផលិតផល​ក្នុងស្រុក​ផ្សេងៗ​ដែល​ផលិត​ដោយ​កសិករ​ខ្មែរ​ជាច្រើន​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​មួយ​នេះ​។​

​ឯកឧត្តម​បន្តថា អាជ្ញាធរ​ខេត្ត​សៀមរាប និង​បញ្ជូន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ពាក់ព័ន្ធ​ឱ្យ​សហការ​ជាមួយ​ក្រុម​មន្ត្រី​ជំនាញ​នៃ​អង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​(UNIDO) ដើម្បី​ធ្វើការ​នេះ​ឱ្យបាន​លឿន​។​

​សូមបញ្ជាក់​ថា នៅក្នុង​សន្និបាទ​បូកសរុប​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​កន្លងទៅនេះ ឯកឧត្តម​អភិបាល​ក៏​បាន​ជំរុញ​ឱ្យ​មន្ទីរ​កសិកម្ម​បង្កើន​ការជួយ​ដល់​ប្រជាកសិករ ដើម្បី​ធ្វើ​ការដាំដុះ បន្លែ ផ្លែឈើ​ធម្មជាតិ​គ្មាន​គីមី ឱ្យបាន​ច្រើន​បន្ថែមទៀត ហើយ​ឯកឧត្តម​ចង់​ឱ្យ​ខេត្ត​សៀមរាប​ជា​ខេត្ត​មួយ​ដែល​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ដែល​គ្មាន​គីមី​ឱ្យបាន​ច្រើន យ៉ាងហោចណាស់​ក៏​បាន​៥០​ភាគរយ​ដែរ​៕

​អត្ថបទ : ខេង ឧត្តម​
​រូបភាព ហាំ ម៉េង​ហួត និង វ៉ាន់​លី​ហួង​

Tags: UNIDOខេត្តសៀមរាបស្ថានភាព​ទូទៅអំពី​ការផ្គត់ផ្គង់​នូវ​ផលិតផល​ក្នុងស្រុក​អង្គការសហប្រជាជាតិដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្មអភិបាលខេត្ត​សៀមរាបអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​អាជ្ញាធរខេត្តបង្ហាញ​ការគាំទ្រចំពោះ​ការគ្រប់គ្រង​មន្ត្រីរាជការ​និង​ធនធានមនុស្ស តាម​ប្រព័ន្ធ​ព័ត៍មានវិទ្យា

​អាជ្ញាធរខេត្តបង្ហាញ​ការគាំទ្រចំពោះ​ការគ្រប់គ្រង​មន្ត្រីរាជការ​និង​ធនធានមនុស្ស តាម​ប្រព័ន្ធ​ព័ត៍មានវិទ្យា

​ការវាយតម្លៃ​ប៉ាន់ប្រមាណ​ក្រោយ​មាន​គ្រោះមហន្តរាយ​គឺជា​កត្តា​សំខាន់​បំផុត​ក្នុង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ឱ្យទាន់​ពេលវេលា

​ការវាយតម្លៃ​ប៉ាន់ប្រមាណ​ក្រោយ​មាន​គ្រោះមហន្តរាយ​គឺជា​កត្តា​សំខាន់​បំផុត​ក្នុង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ឱ្យទាន់​ពេលវេលា

មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានសហការណ៏ជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យលើសុវត្ថិភាពចំណីអាហារនៅក្នុងផ្សារញ៉ែខេត្តសៀមរាប

មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានសហការណ៏ជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យលើសុវត្ថិភាពចំណីអាហារនៅក្នុងផ្សារញ៉ែខេត្តសៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.