អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម សិក្សាស្វែងយល់ពីស្ថានភាពទូទៅអំពីការផ្គត់ផ្គង់នូវផលិតផលក្នុងស្រុក
ក្រុមមន្ត្រីជំនាញ នៃអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម(UNIDO)នៅព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៩នេះ បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដើម្បីប្រឹក្សាយោបល់សម្រាប់ផ្តល់ធាតុចូលក្នុងការសិក្សា ស្តីពីការវិភាគស្ថានភាពខ្សែសង្វាក់ផលិតផលក្នុងស្រុក ក្នុងវិស័យទេសចរណ៍។ លោក ហ្វាប៊ីយ៉ូ រ៉ូសសូ មន្ត្រីជាន់ខ្ពស់ផ្នែកអភិឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍឧស្សាហកម្ម(UNIDO)បានថ្លែងថា នៅក្នុងបេសកម្មរបស់ក្រុមមន្ត្រីជំនាញ នៃអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម(UNIDO)នៅខេត្តសៀមរាបពេលនេះ គឺមានគោលបំណងជួបជាមួយអភិបាលខេត្ត និងមន្ត្រីជំនាញនៃអាជ្ញាធរខេត្តសៀមរាប ...