Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សម្តេចចៅហ្វា​វាំង​វរវៀងជ័យអធិបតី​ស្រឹង្គារ គង់ សំអុល អញ្ជើញ​ចូលរួម​ពិធី​បុណ្យខួប​៧​ថ្ងៃនិង​បញ្ចុះធាតុ​ ​របស់លោក​ជំទាវ ស៊ឹង ស៊ី​យុ​ត សមាជិក​ព្រឹទ្ធសភា​

ដោយ Pothe Thun
02/08/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សម្តេចចៅហ្វា​វាំង​វរវៀងជ័យអធិបតី​ស្រឹង្គារ គង់ សំអុល អញ្ជើញ​ចូលរួម​ពិធី​បុណ្យខួប​៧​ថ្ងៃនិង​បញ្ចុះធាតុ​ ​របស់លោក​ជំទាវ ស៊ឹង ស៊ី​យុ​ត សមាជិក​ព្រឹទ្ធសភា​
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី ០២ ខែ សីហា ឆ្នាំ​២០១៩​នេះ សម្តេចចៅហ្វា​វាំង​វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រី​ព្រះបរមរាជវាំង និង ឯកឧត្តម ប៉ុល លឹម ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធ សភា ប្រចាំ​ភូមិភាគ​ទី​៤ រួមទាំង​ឯកឧត្តម លោកជំទាវ ជា សមាជិក​ព្រឹទ្ធសភា និង រដ្ឋសភា ប្រធាន និង សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​ស្រុក ឃុំ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បុណ្យខួប​គម្រប់​៧​ថ្ងៃ និង បញ្ចុះធាតុ របស់លោក​ជំទាវ ស៊ឹង ស៊ី​យុ​ត សមាជិក​ព្រឹទ្ធសភា ជា​លេខាធិការ​គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និង ទេសចរណ៍ និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្តសៀមរាប ។

​នៅក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ សម្តេចចៅហ្វា​វាំង​វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល បានធ្វើការ​ចូលរួម​សម្តែង និង ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ​ក្នុង​ចិត្ត ដោយ​ឥតឧបមា ក្នុងការ​បាត់បង់​លោកជំទាវ ស៊ឹង ស៊ី​យុ​ត ដែល​ត្រូវជា​បង ជា​ម្តាយ ជា​អ៊ុ ដ៏​ឧត្តុង្គឧត្តម​នៃ​គ្រួសារ​ដែ​ប្រកបដោយ ព្រហ្ម​វិហារធម៌ និង ជាទី​ស្រឡាញ់​របស់​គ្រួសារ​នៃ​សព ក៏ដូចជា​ការបាត់បង់​នូវ​ឥស្សរជន​ស្នេហា​ជាតិ​ដ៏​ឆ្នើម នៃ​កុលធីតា​ខ្មែរ​មួយរូប ដែលមាន​ស្នាដៃ​ក្នុងការ​បម្រើ​ជាតិ​មាតុភូមិ​កម្ពុជា និង បានរួម​ចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងទិសដៅ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ជាតិ​មាតុភូមិ ព្រមទាំង​បាន​លះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា​នៅ​គ្រប់​កាលៈទេសៈ ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​មាតុភូមិ ។

​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ អធិបតី​ស្រឹង្គារ​បានបញ្ជាក់​ថា ទោះបី​នៅពេលនេះ​រូប​កាយវិញ្ញាណ​របស់លោក​ជំទាវ បាន​រលត់​ចាក​ឆ្ងាយ​ពី​លោក​នេះ ទៅកាន់​ទី​ភព​ថ្មី​ដ៏​សែនឆ្ងាយ ដែល​គ្មាន​ថៃ្ង​វិលត្រឡប់​មកវិញ​ជា​រៀងរហូត ។ ក៏ប៉ុន្តែ​ចំពោះ​កិត្តិ​សព្ទ័ កេរ្តិ៍ឈ្មោះ​របស់លោក​ជំទាវ ក៏បាន​ដក​ជាប់​នូវក្នុង​ក្រអៅបេះដូង​របស់​កូនចៅ ថ្នាក់ដឹកនាំ ញាតិមិត្ត​រួមការ​ងារ ដែល​ធ្វើ​ឲ្យ​គ្មាន​ថ្ងៃ​បំភ្លេច​បានឡើយ ។ សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល ក៏បាន​ធ្វើការ​បួងសួង សូម​ឲ្យ​ដួងវិញ្ញាណ​ក្ខ័​ន្ត​របស់​លោកជំទាវ ស៊ឹង ស៊ី​យុ​ត បាន​ទៅកាន់​សុខ​គតិ​ភព​ថ្មី​កុំបី​ឃ្លាងឃ្លាត​ឡើយ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុងឱកាស​នោះដែរ​គណៈប្រតិភូ​ខេត្តសៀមរាប ដឹកនាំ​ដោយ​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត តំណាង​ឲ្យ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តសៀមរាប បាន​នាំយក​នូវ​សារ​រំលែក​ទុក្ខ របស់​យស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព រួម​នឹង​បច្ច័យ​ចំនួន ២​លាន​រៀល​ផង ដែរ ។

​បន្ទាប់ពី​លោកតា​អាចារ្យ ធ្វើ​កិច្ច​ទៅតាម​កម្មវិធី​នៃ​ប្រពៃណី​ព្រះពុទ្ធសាសនា​រួចមក ក៏​មានការ​និមន្ត​ព្រះសង្ឃ ចំនួន​៧១​អង្គ ដើម្បី​ធ្វើ​ពិធីរាប់បាត្រ​ឆ្លង ក្នុង​កិច្ច​បង្ហើយ​បុណ្យ ។ ម្យ៉ាងទៀត​ពិធី​រាប់​ប្រា​ត្រ​នេះ ក៏​ជាការ​ឧទ្ទិស​មហា​កុសលផល​បុណ្យ ជូនទៅ​ដល់​ដូង​វិញ្ញាណ​ក្ខ័​ន្ត និង សូម​ឲ្យ​អំណាច​នៃ​អា​និ​សង្ឃ​នេះ​ជួយ​ទ្រទ្រង់​ឲ្យ​វិញ្ញាណ​ក្ខ័​ន្ត លោកជំទាវ ស៊ឹង ស៊ី​យុ​ត បាន​ទៅកាន់​ទី​សោយសុខ​ឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត ក្នុងឋាន​សុគតិភព​កុំបី​ខាន​ឡើយ ហើយ​សូម​ងាកក្រោយ​មកជួយ​បីបាច់​ថែរក្សា កូនចៅ​ឲ្យ​មាន​សេចក្តីសុខ​សប្បាយ​ក្នុង​ក្រុមគ្រួសារ និង សង្គមជាតិ​ផងដែរ ។​

​សូមបញ្ជាក់ថា លោកជំទាវ ស៊ឹង ស៊ី​យុ​ត បានទទួល​មរណភាព កាលពី​នា​វេលា​ម៉ោង​១០.០០​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​ជន្មាយុ ៧១​ឆ្នាំ ដោយ រោគាពាធ នឹង​បាន​ប្រារព្វ​ពិធីបុណ្យ​ទៅតាម​ប្រពៃណី នៅក្នុង​ទីវ​ត្ត ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ៕


​អត្ថបត និង រូបភាព ៖​ម៉ី សុខា​រិ​ទ្ធ ,​ខេង ឧ​ត្ត​ម , ជា ស្រស់​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: បញ្ចុះធាតុ​ ​របស់លោក​ជំទាវ ស៊ឹង ស៊ី​យុ​ត សមាជិក​ព្រឹទ្ធសភា​សម្តេចចៅហ្វា​វាំង​វរវៀងជ័យអធិបតី​ស្រឹង្គារ គង់ សំអុល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កំលាំង​រដ្ឋបាល​ជលផល​ខេត្ត ចុះ​ប​ង្គ្រា​ប​បទល្មើស​នេសាទ​ខុសច្បាប់​ចំនួន​២​កន្លែង ក្នុង​ខេត្តសៀមរាប​

កំលាំង​រដ្ឋបាល​ជលផល​ខេត្ត ចុះ​ប​ង្គ្រា​ប​បទល្មើស​នេសាទ​ខុសច្បាប់​ចំនួន​២​កន្លែង ក្នុង​ខេត្តសៀមរាប​

បំផ្ទុះ​គ្រាប់បែក០៦​គ្រាប់ធ្វើឱ្យ​រង្គើ​ក្រុង​បាងកក អំឡុងពេល​ប្រជុំ​អាស៊ាន​

បំផ្ទុះ​គ្រាប់បែក០៦​គ្រាប់ធ្វើឱ្យ​រង្គើ​ក្រុង​បាងកក អំឡុងពេល​ប្រជុំ​អាស៊ាន​

ជំនន់​ទឹកភ្លៀងនៅ​ប៉ា​គី​ស្ថាន សម្លាប់​មនុស្សអស់​តិច​បំផុត ២០​នាក់​

ជំនន់​ទឹកភ្លៀងនៅ​ប៉ា​គី​ស្ថាន សម្លាប់​មនុស្សអស់​តិច​បំផុត ២០​នាក់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.