កិច្ចប្រជុំពិភាក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សា សិក្សាខ្សែផ្លូវតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងពិនិត្យប្រព័ន្ធដឹកជញ្ជូនសាធារណៈក្រុងក្នុងភូមិសាស្ត្រខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ និង លោក លី សារី អភិបាលរងខេត្តសៀមរាប ...