ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ផ្លូវកណ្តាលខាងលិខ មុខប្រាសាទអង្គរវត្ត នឹងផ្អាកចរាចរណ៍បណ្ដោះអាសន្ន
ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប បាននិងកំពុងអនុវត្តន៍គម្រោងប្រព័ន្ធរំដោះទឹក និងកែលម្អផ្លូវមុខប្រាសាទអង្គរវត្ត។ គម្រោងនេះ នឹងផ្អាកចរាចរណ៍ផ្លូវកណ្តាលទិសខាងលិច មុខប្រាសាទអង្គរវត្តជាបណ្ដោះអាសន្ន និងដកដើមឈើមួយចំនួន ដើម្បីរៀបចំជាវាលស្មៅបៃតងនាពេលអនាគត។ គម្រោងប្រព័ន្ធរំដោះទឹក និងកែលម្អផ្លូវមុខប្រាសាទអង្គរវត្តនេះ នឹងបង្ហូរទឹកភ្លៀង ដែលអាចបង្កឲ្យជន់លិចបរិវេណមួយចំនួន ផ្នែកខាងលិច មុខប្រាសាទអង្គរវត្ត ទៅក្នុងប្រឡាយក្នុងក្រុងសៀមរាប។ ទន្ទឹមនឹងនេះ ...