ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ថាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងផ្តល់ផ្លែផ្កាល្អសម្រាប់ខេត្តទេសចរណ៍មួយនេះ
ប្រតិបត្តិករវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បានរំពឹងខ្ពស់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងផ្តល់នូវផ្លែផ្កាល្អដល់កម្ពុជា ជាពិសេសជំរុញដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប កាន់តែមានភាពរស់រវើកគ្រប់រដូវកាល។ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប លោក សែតកៅ ហ្វីលីព បានលើកឡើងនៅថ្ងៃទី៨ ខែមិថុនានេះថា គម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា ពីភ្នំពេញមកខេត្តសៀមរាប និងបន្តទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាដំណឹងមួយដ៏ល្អ ជាពិសេសអ្នកខេត្តសៀមរាប ...