អាជ្ញាធរជាតិអប្សរា បង្ហាញពីគម្រោងផែនការនៃការដាំកូនឈើ និង រៀបចំចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវពីព្រលានយន្តហោះអន្តរជាតិសៀមរាប មកប្រាសាទអង្គរវត្ត
មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព ព្រមទាំងបង្កើនភាពស្រស់ស្អាត និងទេសភាពបៃតង តាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប មកកាន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា គ្រោងនឹងដាំកូនឈើលម្អផ្លូវ ចាប់ពីព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាបរហូតដល់មុខប្រាសាទអង្គរវត្ត ដែលគម្រោងនេះមិនត្រឹមតែបង្កើនភាពទាក់ទាញបែបលក្ខណៈធម្មជាតិដល់រមណីយដ្ឋានអង្គរប៉ុណ្ណោះទេ តែក៏បានចូលរួមយ៉ាងសំខាន់ក្នុងការលើកតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ តាមរយៈការរក្សាបាននូវភាពឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក រវាងប្រាសាទធម្មជាតិ និងសហគមន៍មនុស្ស។ មន្ត្រីបានឲ្យដឹងបន្ថែមថា កូនឈើដែលនឹងត្រូវដាំលម្អតាមដងផ្លូវនេះមានចំនួនជាង១ពាន់ដើម ដែលជាប្រភេទកូនឈើធ្នង់ ជាប្រភេទឈើប្រណិត ដែលប្រជាជនខ្មែរទូទៅនិយមចូលចិត្ត ...