ផ្លូវឡើងភ្នំគូលេនខាងកើតត្រូវបិទទាំងស្រុងក្រោយពេលមានគ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្សចំនួន២នាក់ និងរបួសជាច្រើននាក់
យោងតាមលិខិជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះថា តាមរយៈការប្រជុំពិភាក្សា និងការចុះពិនិត្យជាក់ស្តែងស្តីពីបញ្ហាប្រឈមគ្រោះថ្នាក់ នៃការធ្វើចរាចរណ៍លើផ្លូវកំពុងស្ថាបនាលើខ្នងភ្នំគូលែន ក្រុមការងារបច្ចេកទេសចម្រុះ ដែលមានសមាសភាពមកពីសាលាខេត្តសៀមរាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មន្ទីរបរិស្ថានខេត្តសៀមរាប មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្រុមហ៊ុន ទ្រី ភាព គ្រុប , នាយកដ្ឋានទ្រទ្រង់បច្ចេក ទេស ...