Saturday, January 16, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ផ្លូវ​ឡើង​ភ្នំ​គូ​លេន​ខាងកើត​ត្រូវ​បិទ​ទាំងស្រុង​ក្រោយពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស​ចំនួន​២​នាក់ និង​របួស​ជាច្រើន​នាក់​

ដោយ Pothe Thun
26/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
27
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​យោងតាម​លិ​ខិ​ជូនដំណឹង​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា តាមរយៈ​ការប្រជុំ​ពិភាក្សា និង​ការចុះពិនិត្យ​ជាក់ស្តែង​ស្តីពី​បញ្ហា​ប្រឈម​គ្រោះថ្នាក់ នៃ​ការធ្វើ​ចរាចរណ៍​លើផ្លូវ​កំពុង​ស្ថាបនា​លើ​ខ្នងភ្នំ​គូលែន ក្រុមការងារ​បច្ចេកទេស​ចម្រុះ ដែលមាន​សមាសភាព​ម​ក​ពី​សាលា​ខេត្តសៀមរាប មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក្រុមហ៊ុន ទ្រី ភាព គ្រុប , នាយកដ្ឋាន​ទ្រទ្រង់​បច្ចេក ទេស និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សាលាស្រុក​ស្វាយ​លើ បាន​សង្កេតឃើញថា មាន​ផ្នែក​មួយចំនួន​នៃ​ផ្លូវ​មិនទាន់មាន​សុវត្ថិភាព ក្នុង​ការធ្វើ​ចរាចរណ៍​នៅឡើយ​ទេ និង​ចំណែក​ទីតាំង​មួយចំនួន​នៅមាន​គ្រាប់​គ្រួស​ដែល​អាច​បណ្តាល​ឲ្យ​រថយន្ត​ក្នុងស្ថានភាព​ចុះ​ចំណោត​ងាយ​រអិល ចំណុច​បត់​កោង​មួយចំនួនទៀត មាន​សភាព​តូចចង្អៀត និង មិនទាន់​បានធ្វើ​ជម្រាល​សុវត្ថិភាព​នៅឡើយ​ជាដើម ។​

​នៅក្នុង​សេចក្ដីជូនដំណឹង​នេះដែរ​ក៏បាន​បង្ហាញថា ការបិទ​ធ្វើ​ចរាចរណ៍​ផ្លូវ​នេះ គឺ​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ ដោយ​ក្រុមការងារ​សម្រេច​បិទផ្លូវ​នេះ​ទាំងស្រុង ចាប់ពី​ចំណុច​ផ្លូវ​ឡើង​ពី​ស្រុក​ស្វាយ​លើ​រហូត​ទៅដល់​ភូមិ​តា​ពេញ គិត​ចាប់ពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩​តទៅ រហូតដល់​ផ្លូវ​នេះ​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ លើកលែងតែ​ប្រជាជន​ដែល​រស់​នៅលើ​ខ្នងភ្នំ​គូលែន ដែលមាន​លិខិត​ឆ្លងកាត់​ផ្លូវ​បញ្ចាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​តែប៉ុណ្ណោះ ។​

​ក្នុងនោះដែរ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រប់​ក្រសួង​-​ស្ថាប័ន មន្ទីរ អង្គភាព ស្ថាប័ន​ជាតិ​-​អន្តរជាតិ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ និង​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ ,​មគ្គុទ្ទេសក៍​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍​សមាគម​អ្នកបើកបរ​ដឹកជញ្ជូន​ភ្ញៀវទេសចរ អ្នកបើកបរ​ដឹកជញ្ជូន​ភ្ញៀវទេសចរ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ព្រមទាំង​សាធារណជន​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន និង ចូលរួម​អនុវត្តបាន ល្អប្រសើរ​។​

ព័ត៌មានជាតិ ថ្មីៗ

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

15/01/2021
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

15/01/2021

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៥​ខែកក្កដា​នេះ រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ​២៤​កៅអី បាន​ក្រឡាប់​ផ្ងា​ជើង​បង្ក​ឲ្យ​មាន អ្នករងរបួស​រហូត​១២​នៅ​ចំណុច​ផ្លូវ​កោង​ចុះ​ចំណោត ហើយ​នៅ​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៩​នេះដែរ រថយន្ដ​ម៉ាក​សាំ​យ៉ុង​មួយគ្រឿង​បាន​ក្រឡាប់ នៅតាម​បណ្ដោយ​ផ្លូវ​ចុះ​ពី​ភ្នំ​គូ​លេន​ដែល​កំពុង​ធ្វើ​ថ្មី ស្ថិតនៅ​ចំណុច​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ បណ្ដាល​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​២​នាក់​ស្លាប់ និង​១១​នាក់​ទៀត​របួសធ្ងន់​និង​ស្រាល បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ដ​សៀមរាប ហើយ​មកដល់​ថ្ងៃទី​២៣ ខែកក្កដា ជនជាតិ​ចិន​រងរបួស​ធ្ងន់ ក៏បាន​ស្លាប់​ម្នាក់ទៀត ដោយ​ពួកគាត់​មាន​ភាព​ចាស់ជរា ហើយ ធ្វើ​ឲ្យ​រងរបួស​គ្រាំ​ក្នុង ស្លាប់​នៅ​មន្ទីរពេទ្យ​ចិន រស្មី​អង្គរ ខេត្តសៀមរាប ៕

​អត្ថបទ និង រូបភាព​៖ ថាច់ ពិសុទ្ធ​
​កែសម្រួល​អត្ថបទ ៖ អ៊ុន ណា​រាជ្យ​

Tags: គ្រោះថ្នាក់​ចរាចរណ៍ផ្លូវ​ឡើង​ភ្នំ​គូ​លេន​ខាងកើត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
របាំង​សាច់​អួន​ជាង​៣០០០​ម៉ែត្រ និង​ចំរឹង​ឈើ​ចំនួន ៣.២០០​ដើម ត្រូវបាន​ដុត​កំទេចចោល​

របាំង​សាច់​អួន​ជាង​៣០០០​ម៉ែត្រ និង​ចំរឹង​ឈើ​ចំនួន ៣.២០០​ដើម ត្រូវបាន​ដុត​កំទេចចោល​

អភិបាលរង​ខេត្តសៀមរាប អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម ស្ដីពី​ការផលិត ផ្គត់ផ្គង់​ស្រូវ និង​គ្រាប់​ពូជស្រូវ​រវាង​សហគមន៍​កសិកម្ម​

អភិបាលរង​ខេត្តសៀមរាប អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម ស្ដីពី​ការផលិត ផ្គត់ផ្គង់​ស្រូវ និង​គ្រាប់​ពូជស្រូវ​រវាង​សហគមន៍​កសិកម្ម​

ជនបរទេស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​បញ្ជូនទៅ​ស្នាក់​ការត្រៀម​បណ្តេញ​ចេញពី​ខេត្តសៀមរាប​

ជនបរទេស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​បញ្ជូនទៅ​ស្នាក់​ការត្រៀម​បណ្តេញ​ចេញពី​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

24/08/2020
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

24/08/2020
ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

06/08/2020

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (255)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,117)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,845)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (443)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (328)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (435)
  • សេដ្ឋកិច្ច និង កសិកម្ម (113)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.