Saturday, May 28, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អភិបាលរង​ខេត្តសៀមរាប អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម ស្ដីពី​ការផលិត ផ្គត់ផ្គង់​ស្រូវ និង​គ្រាប់​ពូជស្រូវ​រវាង​សហគមន៍​កសិកម្ម​

ដោយ Pothe Thun
26/07/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
148
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម ស្ដីពី​ការផលិត និង​ផ្គត់ផ្គង់​ស្រូវ និង​គ្រាប់​ពូជស្រូវ​រវាង​សហគមន៍​កសិកម្ម​ក្នុង​ខេត្តសៀមរាប កំពង់ធំ និង​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ និង​មានការ​ចូលរួម​ពី​សហគម​ន៌​អភិវឌ្ឍ​ន៌​កសិកម្ម​ចំនួន​១៦ រួមមាន​ខេត្តកំពង់ធំ ចំនួន ១២​សហគម​ន៌ និង​ខេត្តសៀមរាប​ចំនួន ៤​សហគម​ន៌ នឹង​ចុះកិច្ចសន្យា ស្រូវ និង​គ្រាប់​ពូជស្រូវ (Paddy rice and seed contract farming)​ជាមួយ​ក្រុមហ៊ុន​អេ​មុ​រ៉ា​យ៌​។ ។​

​ក្នុងឱកាស​នេះដែរ លោក ពិន ប្រាកដ បាន​មានប្រសាសន៍ថា ការចុះកិច្ចសន្យា​នៅពេលនេះ​ជាស​មិ​ទ្ឋ​ផល​មួយ​ដែល សម្រេចបាន​ជោគជ័យ​ក្នុង​វិស័យ​ចុះកិច្ចសន្យា​ទិញ លក់​ផលិតផល ដោយមាន​ការគាំទ្រ​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កន្លងមកនេះ ការខិតខំ​ប្រឹងប្រែងរ​បស់​ថ្នាក់ដឹកនាំ និង មន្ត្រី រាជការ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ក្នុង​កិច្ចសហការ សម្របសម្រួល និង​បំពេញការងារ ព្រមទាំង​ការ លះបង់ កម្លាំងកាយ​ចិត្ត​នានា ដូច​ក្នុង​រយៈកាល​កន្លងមក​នេះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​ចុះ​អប់រំ ផ្សព្វផ្សាយ​បច្ចេកទេស​ដាំ​ដុះ ចងក្រង​សហគមន៍​កសិកម្ម និង​ជួយ​រក​ទីផ្សារ ដល់​សហគមន៍​ផង​ដែល កត្តា​ទាំងអស់​នេះហើយ​ទើប​ធ្វើ​ឲ្យ​យើង​សម្រេចបាន សមិទ្ធផល​ជាច្រើន ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ​។​

​លោក ពិន ប្រាកដ ក៏បាន​ថ្លែងអំណរគុណ​ដល់ វិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិ (IRRI)​ការិយាល័យ​ប្រចាំ​កម្ពុជា បានធ្វើការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ អគ្គនាយកដ្ឋាន​កសិក​ម្ម និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ នៅក្នុង​ខេត្ត​គោលដៅ​គម្រោង​“​ជំរុញ​ការទទួលយក​ពូជស្រូវ​ធន់​នឹង​ល័ក្ខខ័ណ្ឌ​មិន​អំណោយផល​របស់​កសិក​រ​ខ្នាតតូច​នៅ​កម្ពុជា​” របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ហៅ​កាត់​ថា​យូ​សេធ ដើម្បី​សម្របសម្រួល​ដំណើរការ​ចុះកិច្ចសន្យា នៃ​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​៕

ព័ត៌មានជាតិ ថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

27/05/2022
តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

27/05/2022

​អត្ត​បទ​និង​រូបភាព​៖​រដ្ឋបាល​ខេត្តសៀមរាប​
​កែសម្រួល​អត្ថបទ ៖ អ៊ុន ណា​រាជ្យ​

Tags: IRRIកិច្ចសន្យា​ផលិតកម្ម​កសិកម្ម ស្ដីពី​ការផលិត ផ្គត់ផ្គង់​ស្រូវ និង​គ្រាប់​ពូជស្រូវ​រវាង​សហគមន៍​កសិកម្ម​ផលិតកម្ម​កសិកម្មវិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិអភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនបរទេស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​បញ្ជូនទៅ​ស្នាក់​ការត្រៀម​បណ្តេញ​ចេញពី​ខេត្តសៀមរាប​

ជនបរទេស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​បញ្ជូនទៅ​ស្នាក់​ការត្រៀម​បណ្តេញ​ចេញពី​ខេត្តសៀមរាប​

ក្រុមការងារ​យ៉េន​ឌ័​រ​យោធភូមិភាគ​ទី​៤ ផ្ដល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជួប​វិបត្តិ​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ

ក្រុមការងារ​យ៉េន​ឌ័​រ​យោធភូមិភាគ​ទី​៤ ផ្ដល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជួប​វិបត្តិ​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ

មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ភៀសខ្លួន​ដោយសារ​គ្រោះទឹកជំនន់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​

មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ភៀសខ្លួន​ដោយសារ​គ្រោះទឹកជំនន់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (369)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,654)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (115)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.