Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងារ​យ៉េន​ឌ័​រ​យោធភូមិភាគ​ទី​៤ ផ្ដល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជួប​វិបត្តិ​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ

ដោយ Pothe Thun
26/07/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោកជំទាវ សុខ​ណា​រ៉ូ​-​ពៅ​ហេង បាន​ដឹកនាំ​ក្រុមការងារ​យ៉េន​ឌ័​រ យោធភូមិភាគ​ទី​៤ ចុះសួរសុខទុក្ខ និង​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​វិបត្តិ​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ចំនួន ១៣​គ្រួសារ ក្នុងនោះ​រួមមាន​គ្រួសារ​ស្ត្រី​មេម៉ាយ គ្រួសារ​មាន​អ្នក​ជម្ងឺ​ក្នុងបន្ទុក​និង​ចាស់ជរា នៅក្នុង​ភូមិ​គោក​ត្រាច ឃុំ​ខ្នាត ស្រុក​ពួក​ខេត្តសៀមរាប ក្នុងការ​យកចិត្តទុកដាក់ ជួយ​សម្រាល​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ នៃ​ប្រជាពលរដ្ឋ​សហគមន៍ ដូចជា​ស្រី​មេម៉ាយ គ្រួសារ​អ្នកមាន​ជម្ងឺ និង ចាស់ជរា​ជាដើម ។​

​សកម្មភាព​សប្បុរសធម៌​នេះ គឺជា​ចំណែក​មួយ​នៅក្នុង​សកម្មភាព​សង្គម​ជាច្រើន​ទៀត ដែល​ត្រូវបាន​ក្រុម​ភរិយា​ថ្នាក់ដឹកនាំ​របស់​អង្គភាព​យោធភូមិភាគ​ទី​៤ អនុវត្ត​ក្រោម​គោលការណ៍​ស្ម័គ្រចិត្ត​នៃ​សិល្បៈ​ចែករំលែក សម្រាប់​ប្រជាពលរដ្ឋ​សហគមន៍ ដែល​ជួប​បញ្ហា​ខ្វះខាត ដោយ​វិបត្តិ​ផ្សេងៗ​នោះ ។​

​លោកជំទាវ សុខ​ណា​រ៉ូ​-​ពៅ​ហេង បាន​មានប្រសាសន៍ បញ្ហា​សុខភាព គឺជា​កត្តា​សំខាន់ ដែល​វា​ពាក់ព័ន្ធ​ផ្ទាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ សុខភាព​មិនល្អ វា​ជា​ឱកាស​នៃ​ការ​រាតត្បាត​ដោយ​ជម្ងឺ​ផ្សេងៗ ដែល​ទាំងនោះ​វា​មិន​ត្រឹមតែ​ជា​បញ្ហា​ប្រឈម ខាតបង់​លុយកាក់ និង បាត់បង់​ពេលវេលា​ក្នុងការ​ប្រកបមុខរប​រ​ផ្គត់ផ្គង់​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​វា​ត្រូវបាន​គម្រាមកំហែង​ដល់​អាយុជីវិត ឬ​ធ្លាក់ខ្លួន​ពិការ​សុខភាព​ផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោកជំទាវ​ក៏បាន រំលឹក​អំពី​ករណី​យ​គ្រុនឈាម ដោយ​សង្កត់ធ្ងន់ថា មាតាបិតា អាណាព្យាបាល​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច មិនថាឡើយ​ចំពោះ​កូនចៅ​របស់ខ្លួន​នោះទេ តែ​ក៏ត្រូវ​ប្រុងប្រយ័ត្ន​សម្រាប់​ខ្លួនឯង​ផងដែរ ។ គ្រុនឈាម វា​វិ​វត្ត​ទៅដល់​ការមិន​ប្រកាន់​វ័យ​ដើម្បី​ចម្លង​មេរោគ​នោះឡើយ ហើយ​រដូវ​កាល​នៃ​ការចម្លង​ក៏​វា​ត្រូវបាន​អូសបន្លាយ​ផងដែរ ដូច្នេះ​គ្រប់ពេលវេលា និង គ្រប់​វ័យ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការចម្លង​មេរោគ​គ្រុនឈាម ។​

​ក្នុងឱកាស​នោះដែរ លោកជំទាវ ក៏បាន​នាំយក​នូវ​អំណោយ​ដោះ​ម្បី​ចែកជូន​ដល់ គ្រួសារ​ទាំង​១៣ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ២០​គ​ក្រ ; មី ០១​កេះ ; ត្រីខ ០១ យួរ​; ទឹកស៊ីអ៊ីវ ០១​យួរ​; ប្រេងឆា ០១​គ​ក្រ ; ស្កស ០១ គ​ក្រ ; ទឹកដោះគោ ០៣ កំប៉ុង​; អាវយឺត ០១ ; ភួយ ០១ ; និង​ថវិកា ១០០ ០០០ រៀល ៕

​អត្ថបទ និង រូបថត​៖ ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ អ៊ុន ណា​រាជ្យ​

Tags: ក្រុមការងារ​យ៉េន​ឌ័​រ​យោធភូមិភាគ​ទី​៤​ប្រជាពលរដ្ឋ​ជួប​វិបត្តិ​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ភៀសខ្លួន​ដោយសារ​គ្រោះទឹកជំនន់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​

មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ភៀសខ្លួន​ដោយសារ​គ្រោះទឹកជំនន់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​

យ៉ាងហោចណាស់​មនុស្ស​៥០​នាក់​បាន​ស្លាប់ ក្នុងការ​វាយប្រហារ​ពី​អាកាស​របស់​យន្តហោះ​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​

យ៉ាងហោចណាស់​មនុស្ស​៥០​នាក់​បាន​ស្លាប់ ក្នុងការ​វាយប្រហារ​ពី​អាកាស​របស់​យន្តហោះ​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប​បាន​បើក​កិច្ចប្រជុំ​ប្រចាំខែ​កក្កដា ឆ្នាំ​២០១៩

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប​បាន​បើក​កិច្ចប្រជុំ​ប្រចាំខែ​កក្កដា ឆ្នាំ​២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.