Monday, January 25, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប​បាន​បើក​កិច្ចប្រជុំ​ប្រចាំខែ​កក្កដា ឆ្នាំ​២០១៩

ដោយ Pothe Thun
26/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
64
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប​បាន​បើក​កិច្ចប្រជុំ​ប្រចាំខែ​កក្កដា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត ដោយមាន​ការចូលរួម​ពី ​លោក​ លី សំរិទ្ធ អភិបាលរង​ខេត្ត​និង​ជា​អនុប្រធាន​គណៈបញ្ជាការ លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត​លោក​ប្រធាន​សាលាដំបូង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​មេបញ្ជាការ​មេបញ្ជាការរង​កងកម្លាំង​ប្រដាប់អាវុធ អភិបាល អភិបាលរងក្រុង ស្រុក ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទាំងអស់ ដើម្បី​បូកសរុប​លទ្ធផល​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​ទូទៅ​ក្នុង​ខេត្តសៀមរាប ។

ក្នុង​កិច្ចប្រជុំ​នោះ​មាន​របៀប​វារ​:​សំខាន់​ចំនួន​៣ ដូចជា​÷
១- ពិនិត្យ ពិភាក្សា​ការងារ​សន្តិសុខ សណ្ដាប់​ធ្លាប់​ទូទៅ​នៅក្នុង​ខេត្តសៀមរាប​។​
២- បទល្មើស​ធនធានធម្មជាតិ ព្រៃឈើ និង​បទល្មើស​ផ្សេងៗ ។​
៣- បញ្ហា​ផ្សេងៗ (​ការចូលរួម​មតិយោបល់​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ )​។​

មានប្រសាសន៍​បើក​អង្គប្រជុំ​ឯកឧត្តម ប្រធាន​គណៈបញ្ជាការ បាន​លើកឡើងថា​: ខេត្តសៀមរាប ជា​ខេត្ត​មួយ​មាន​សក្តានុពល​ខាង​ផ្នែក​វិស័យ​ទេសចរណ៍ ដែលមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ចូល​ចេញមក​ទស្សនា នូវ​ប្រាង្គ​ប្រាសាទ និង​តំបន់​រមណីយដ្ឋាន​នានា​ជាច្រើន ដូច្នេះ​រដ្ឋបាលខេត្ត​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់បំផុត ក្នុងការ​រៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ភ្ញៀវ​ទេសចរណ៍​ទាំងនោះ​និង​ប្រជាពលរដ្ឋ​យើង​ឲ្យ​បានល្អ​ប្រសើរ​ផងដែរ ។ ក្នុង​កិច្ចប្រជុំ​ពេលនេះ ខ្ញុំ​សូមឱ្យ​អស់លោក​ជា​សមាជិក សមាជិកា ចូលរួម​លើក​មតិយោបល់ និង​បញ្ហា​នានា​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ធ្វើការ​កែលម្អ​ដក​ពិសោធន៍ និង​រៀបចំ​ផែនការ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​តទៅ​ថ្ងៃ​អនាគត ។

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរាបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរសម្រាប់កីឡា ដើម្បីសុវត្ថិភាព និងសុខភាពសាធារណៈ ដល់អ្នកទេសចរនិងអ្នកដំណើរ

អាជ្ញាធរជាតិអប្សរាបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរសម្រាប់កីឡា ដើម្បីសុវត្ថិភាព និងសុខភាពសាធារណៈ ដល់អ្នកទេសចរនិងអ្នកដំណើរ

24/01/2021
ក្រុមសមាគមសហគ្រិនវ័យក្មេងកម្ពុជាជាង៥០នាក់ ធ្វើសិក្សាស្វែងយល់ពីលទ្ធភាពទទួលប្រាក់ពីមីក្រូហិរញវត្ថុ

ក្រុមសមាគមសហគ្រិនវ័យក្មេងកម្ពុជាជាង៥០នាក់ ធ្វើសិក្សាស្វែងយល់ពីលទ្ធភាពទទួលប្រាក់ពីមីក្រូហិរញវត្ថុ

24/01/2021

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​តាមរយៈ​របាយការណ៍​ដែលថា​កន្លងមក​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​នេះ ស្នងការ​នគរបាល​ខេត្ត អនុវត្ត​និង​បំពេញ​តួនាទី​បាន​យ៉ាង​ល្អប្រសើរ ក្នុងនោះ ដូចជា​ការបង្ក្រាប​បទ​ល្មើស​តូចធំ​បទល្មើស​គ្រឿងញៀន បទល្មើស​ចោរលួច​ចោរប្លន់ បទល្មើស​សេដ្ឋកិច្ច​ផ្សេងៗ ។ ល​។ បាន​ជោគជ័យ​និង​គ្រប់​ករណី​ទាំងអស់ ក៏ប៉ុន្តែ​រាល់​ករណី​ទាំងអស់នោះ មិនត្រូវ​បាន​ចប់​រលត់​ជា​ស្ថាពរ​នោះទេ មានន័យថា​នៅ​កើតមក​ជាថ្មី​បន្តបន្ទាប់​ទៀត​តម្រូវ​ឱ្យកម្លាំង​សមត្ថកិច្ច​យើង​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ទៀតផង​ដែរ ។
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ទិ​ត្យ ណា​រ៉ុង បាន​បន្តទៀតថា ក្នុង​រយ​:​ពេល​២​ខែ​កន្លងមកនេះ កម្លាំង​សមត្ថកិច្ច​ដែន​បង្ក្រាប​នៅ​បទល្មើស​ធំៗ​រួមមាន​: ករណី​គ្រឿងញៀន​, ករណី​ចោរលួច​ចោរប្លន់​, សហការ​បង្ក្រាប​ករណី​ជនជាតិ​ចិន​នាំ​ប្រាក់​ដុល្លារ​ខុសច្បាប់​ជាច្រើន​ចូលមក​កម្ពុជា​តាម​ច្រក​ព្រលានយន្តហោះ ,​បង្ក្រាប​ករណី​ជនជាតិ​ចិន​ជំរិត​ទារលុយ​តាម​អ៊ីនធឺណិត ,​ការ​ភ្នាល់​ល្បែង​តាម​អ៊ីនធឺណិត , បង្ក្រាប​ករណី​ដឹកឈើ​ស្តុក​ឈើ​ខុសច្បាប់​ជាច្រើន​កន្លែង​នៅក្នុង​ខែ​ត្ត និង​និង​សហការ​ចុះបង្ក្រាប​សិប្បកម្ម​លាយ​ផ្សំ​វេច​ខ្ចប់​ជី​កសិកម្ម​គ្មាន​ច្បាប់​អនុញ្ញាត​កាលពីពេល​ថ្មីៗ​នេះ ។​

ឯកឧត្តម ទៀ សីហា មានមតិ​បិទ​អង្គប្រជុំ​ដោយ​លើកឡើងថា សូម​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា​ទាំងអស់ ដែល​បាន​លើក​មតិយោបល់​បញ្ហា​ប្រឈម បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់ បញ្ហា​វិវាទ​ដីធ្លី និង​បទល្មើស​នានា ឲ្យ​រដ្ឋបាលខេត្ត​បានដឹង​និង​បូកសរុប​ការងារ​សន្តិសុខ​នេះ​សំដៅ​ធ្វើការ​កែលម្អ​និង​រៀបចំ​ឲ្យ​បានល្អ​ប្រសើរ​ជូន​ខេត្តសៀមរាប តទៅ​ថ្ងៃ​អនាគត ។ ក្នុងនោះដែរ​ឯកឧត្តម​បាន​អំពាវនាវ​ទាំងអស់​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ​ដែល​នៅ​សេសសល់​នឹង​បន្ត​កើតមានឡើង​ធ្វើយ៉ាងណា​ឲ្យ​ខេត្តសៀមរាប​ប្រកបដោយ​សុខ​សុវត្ថិភាព​ជាទីបំផុត ពីព្រោះថា​ខេត្តសៀមរាប​ជា​កន្លែង​ទេសចរណ៍​បើ​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​មិនល្អ​ប្រសើរ​ទេ​ភ្ញៀវទេសចរ​នឹងមាន​គ្រោះថ្នាក់​នឹង​បញ្ហា​កើតឡើង​ផ្សេងៗ​មួយចំនួន​ទៀតហើយ​បញ្ហា​នេះ​និង​លេចឮ​ទៅខាង​ក្រៅ​ឬ​បរទេស​គេ​នឹង​ឈប់​មក​កម្ពុជា​ជាមិនខាន ។​

  

 

Tags: កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ​កម្ពុជា​បង្កើត សំរាម​ជិត៤​លាន​តោនក្នុង​មួយឆ្នាំ ក្នុងនោះ​២០​ភាគរយ​ជា​ថង់​ប្លា​ស្ទិ​ច​

ប្រជាពលរដ្ឋ​កម្ពុជា​បង្កើត សំរាម​ជិត៤​លាន​តោនក្នុង​មួយឆ្នាំ ក្នុងនោះ​២០​ភាគរយ​ជា​ថង់​ប្លា​ស្ទិ​ច​

អគារសិក្សា​ថ្មី​១​ខ្នង៥​បន្ទប់ស្ថិតក្នុង​ស្រុក​ក្រឡាញ់ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

អគារសិក្សា​ថ្មី​១​ខ្នង៥​បន្ទប់ស្ថិតក្នុង​ស្រុក​ក្រឡាញ់ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយក​អំណោយ​ជូន​គ្រួសារ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ក្នុងស្រុក​ស្រីស្នំ​

ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយក​អំណោយ​ជូន​គ្រួសារ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ក្នុងស្រុក​ស្រីស្នំ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

22/01/2021
ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

22/01/2021
ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,129)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,861)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (448)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (331)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (438)
  • សេដ្ឋកិច្ច និង កសិកម្ម (118)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.