Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋ​កម្ពុជា​បង្កើត សំរាម​ជិត៤​លាន​តោនក្នុង​មួយឆ្នាំ ក្នុងនោះ​២០​ភាគរយ​ជា​ថង់​ប្លា​ស្ទិ​ច​

ដោយ Pothe Thun
27/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាម​ការប៉ាន់ស្មាន របស់​ក្រសួងបរិស្ថាន នៅក្នុង​ទីក្រុង​ធំៗ ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់​បាន​បង្កើត​សំរាម​ប្រមាណ ១ គីឡូក្រាម​ក្នុង​មួយថ្ងៃ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជនបទ​បង្កើត​សំរាម​ប្រមាណ​កន្លះ​គីឡូ​ក្នុង​មួយថ្ងៃ​។ ជារួម ក្នុង​មួយឆ្នាំ ប្រទេស​កម្ពុជា បាន​បង្កើត​សំរាម ប្រមាណ​ជិត ៤ លាន​តោន ក្នុងនោះ ២០% ជា​សំណល់​ថង់​ប្លា​ស្ទិ​ក​។​

​នេះ​បើតាម​ការលើកឡើង​រប​ស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ក្នុងឱកាស​យុទ្ធនាការ “​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ផ្សព្វផ្សាយ​ពី​កន្ត្រក​បរិស្ថាន​» ដែល​រៀបចំ​ធ្វើឡើង​នៅ​តំបន់​ផ្សារ​ចាស់​ខេត្ត​សៀម​រាម នា​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ ២០១៩​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

28/09/2023
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

28/09/2023

​ឯកឧត្តម នេត្រ ភក្ត្រា បន្តថា​៖​សំណល់​ថង់​ប្លា​ស្ទិ​ក បានផ្តល់​ផល​ប៉ះពា​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម សុខភាព​ប្រជាពលរដ្ឋ និង​គុណភាព​បរិស្ថាន ក្នុងនោះ​រួមមាន​៖
– ការធ្វើឱ្យ​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹកលូ នាំឱ្យមាន​ទឹកជំនន់​នៅ​រដូវភ្លៀង​ធ្លាក់​
– ការធ្វើឱ្យ​បាត់បង់​សោភ័ណភាព​ទីក្រុង​
– នៅពេល​គេ​បោះចោល​ថង់​ប្លា​ស្ទិ​ក​គ្មាន​សណ្ដាប់ធ្នាប់ បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ជាពិសេស​ជីវៈចម្រុះ​នៅក្នុង​ទឹក
– ជា​ជម្រក​ភ្នាក់ងារ​ចម្លងជំងឺ​មួយចំនួនធំ និង​មួយផ្នែក​ទៀត​ផ្ទុក​ដោយសារ​ធាតុគីមី​ពុល​អាច​ជ្រាបចូល​ទៅក្នុង​ដី និង​ធ្វើឱ្យប៉ះពាល់​ដល់​គុណភាព​ដី ទឹក​លើ និង​ក្រោម​ដី​
– ថង់​ប្លា​ស្ទិ​ក ប្រើ​សម្រាប់​ច្រក ឬ​ខ្ចប់​ម្ហូបអាហារ ជាពិសេស​អាហារ​ក្តៅ អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដោយសារ​តែ​សារ​ធាតុគីមី​ផ្ទុក​ក្នុង​ថង់​ប្លា​ស្ទិ​ក​។​

​មាន​វត្តមាន​ក្នុងឱកាស​នោះ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា​៖ យុទ្ធនា​ការអប់រំ និង​ការផ្សព្វផ្សាយ​បរិស្ថាន នាពេលនេះ មាន​គោលបំណង បញ្ជ្រាប​ការយល់ដឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ ក្មួយៗ​យុវជន សិស្សានុសិស្ស អំពី​ការគ្រប់គ្រង ការញែក និង​ការកាត់បន្ថយ​កាកសំណល់​រឹង ដើម្បី​ធានាបាន​នូវ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ធនធាន​ធម្មជាតិ និង​ជីវៈចម្រុះ និង​ការរស់នៅ​ប្រកបដោយ​ចីរភាព ជាពិសេស​ការអនុវត្ត​ន៍​តាម​គោលការណ៍ Three R (៣R) ដូចជា ១. ការកាត់បន្ថយ (Reduce), ២. ការប្រើប្រាស់​ឡើងវិញ​(Reuse) និង ៣. ការកែច្នៃ​សំណល់​(Recycle) ។​
សូមបញ្ជាក់ថា​៖​ដោយ​ពិនិត្យឃើញ​ក្តីបារម្ភ​ខាងលើ អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួងបរិស្ថាន បានរៀបចំ​យុទ្ធនាការ “​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ផ្សព្វផ្សាយ​ពី​កន្ត្រក​បរិស្ថាន​» នៅ​ខេត្តសៀមរាប ហើយ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅតាម​ទីប្រជុំជន​ទូទាំង​រាជធានី​-​ខេត្ត​-​ក្រុង និង​ស្រុក ជាច្រើន​ទៀត​ដោយ​ផ្តល់ជូន​ជា​កន្ដ្រក​យួរ​បរិស្ថាន​ផលិត​ពី​ក​ញ្ចោ​រ ដែលជា​ធនធាន​ក្នុងស្រុក សម្រាប់​ប្រជាពលរដ្ឋ​ដែល​ចូល​ទិញ​ម្ហូបអាហារ និង​សម្ភារៈ​ផ្សេងៗ​នៅក្នុង​ផ្សារ​នានា តាម​ទីប្រជុំជន​ដែល​កំណត់​។

​យុទ្ធនាការ​នេះ​មាន​គោលបំណង​សំខាន់ៗ​ដូចជា​៖
១-​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​ចលនា​ទូលំទូលាយ​ការកាត់បន្ថយ​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា​តាម​គោលការណ៍​ស្ម័គ្រចិត្ត ក៏ដូចជា​ជំរុញ​ការអនុវត្ត​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក​
២-​ជំរុញ និង​លើកទឹកចិត្ត​ដល់​អាជីវករ​ឱ្យ​បញ្ឈប់​ជា​អចិន្ត្រៃយ៍ នូវ​ការផ្តល់​ថង់​ប្លា​ស្ទិ​កដោយ​មិន​គិតថ្លៃ​ដល់​អតិថិជន​
៣-​ចូលរួមចំណែក​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅតាម​សហគមន៍​ផលិត​កន្ត្រ​កក​ញ្ចោ​រ​។​

​ក្រសួងបរិស្ថាន​រំពឹងថា ប្រជាពលរដ្ឋនៅក្នុង​ទីប្រជុំជន និង​អ្នកលក់ដូរ​នៅតាម​ផ្សារ​ចាប់ផ្ដើម​យល់ដឹង​ពី​បញ្ហា​បរិស្ថាន​ដែល​កើតមានឡើង​ដោយសារ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ច្រើន​លើសលប់ ផ្លាស់ប្តូរ​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ពី​ការប្រើប្រាស់​ថង់​ផ្លា​ស្ទិ​ក​ច្រើន មកជា​ការប្រើប្រាស់​កន្ត្រ​ង​បរិស្ថាន​ដែល​ធ្វើឡើង​ពី ក​ញ្ចោ​រ ផ្ដៅ ឬ ក្រណាត់ និង​តាម​វិធី​ផ្សេងៗ​ទៀត​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ផ្លា​ស្ទិ​ក​នៅតាម​ទីប្រជុំជន​សំខាន់ៗ​។​

 

​អត្ថបទ និង រូបភាព ៖ លោក យូ វង្ស និង លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: កន្ត្រក​បរិស្ថានកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ផ្សព្វផ្សាយ​ពី​កន្ត្រក​បរិស្ថានក្រសួង​បរិស្ថាន​ថង់​ប្លា​ស្ទិ​ច​ផ្សារ​ចាស់​ខេត្ត​សៀម​រាមសំរាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគារសិក្សា​ថ្មី​១​ខ្នង៥​បន្ទប់ស្ថិតក្នុង​ស្រុក​ក្រឡាញ់ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

អគារសិក្សា​ថ្មី​១​ខ្នង៥​បន្ទប់ស្ថិតក្នុង​ស្រុក​ក្រឡាញ់ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយក​អំណោយ​ជូន​គ្រួសារ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ក្នុងស្រុក​ស្រីស្នំ​

ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយក​អំណោយ​ជូន​គ្រួសារ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ក្នុងស្រុក​ស្រីស្នំ​

ជំងឺគ្រុនឈាម​នៅ​តំ​បន់មជ្ឈមណ្ឌល​យោធិន​ពិការ​៣១៧ ផ្ទុះឡើង ប៉ុន្តែ​គ្រូពេទ្យ​ថា មិនទាន់មាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​ទេ !

ជំងឺគ្រុនឈាម​នៅ​តំ​បន់មជ្ឈមណ្ឌល​យោធិន​ពិការ​៣១៧ ផ្ទុះឡើង ប៉ុន្តែ​គ្រូពេទ្យ​ថា មិនទាន់មាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​ទេ !

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.