Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយក​អំណោយ​ជូន​គ្រួសារ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ក្នុងស្រុក​ស្រីស្នំ​

ដោយ Pothe Thun
27/07/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​គ្រួសារ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ចំនួន ១២​គ្រួសារ ស្ថិត​ក្នុងស្រុក​ស្រីស្នំ ខេត្តសៀមរាប ទទួល​អំណោយ​សប្បុរស ពីសា​ខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅ​ថ្ងៃទី ២៦ ខែកក្កដា​។​

​មានប្រសាសន៍​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​បងប្អូន​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ក្នុងឱកាស​នោះ លោកជំទាវ សុខ ណា​រ៉ូ ពៅ ហេង អនុប្រធាន​គណៈកម្មាធិកា​រ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា បានបង្ហាញ​ពី​ការយកចិត្តទុកដាក់ ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុងនាម​សម្ដេច​ជា ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិការ​ភាពជា​អ្នកដឹកនាំ​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ចំពោះ​ការឆ្លើយតប​មេរោគ​អេដស៍​-​ជំងឺអេដស៍ នៅ​កម្ពុជា សម្ដេច​បាន​ខិតខំ​ប្រឹងប្រែង ក្នុង​បុព្វហេតុ​វិស័យ​មនុស្សធម៌ ជួយសង្គ្រោះ​ជីវិត​មនុស្ស ដោះស្រាយ​ភាពខ្វះខាត និង​ទុក្ខលំបាក​របស់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ក្នុងន័យ​ជួយ​ព​ន្លឿ​ន​ការកាត់បន្ថយ​អត្រា​ភាពក្រីក្រ អភិវឌ្ឍន៍​សហគមន៍ និង​ការលើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​។​

​លោកជំទាវ ក៏បាន​ធ្វើការ​លើកទឹកចិត្ត​ដល់​បងប្អូន​ទាំងអស់ កុំ​ឲ្យ​អស់​ក្តីសង្ឃឹម​ព្រោះ​ជំងឺអេដស៍​នាពេល​បច្ចុប្បន្ន យើង​មាន​ថ្នាំ​ប្រឆាំង ឲ្យ​តែ​បងប្អូន​គោរព​បាន​ទៅតាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ និង ថែរក្សា​សុខភាព​ខ្លួន​ឲ្យ​បានល្អ នោះ​យើង​នឹងមាន​សុខភាព​ល្អ​ដូច​ពលរដ្ឋ​ទូទៅ​ដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​ក៏បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បច្ចុប្បន្ននេះ​ជា​រដូវភ្លៀង​ធ្លាក់​សម្បូរ​ដោយ​ជំងឺ​ផ្សេងៗ ពិសេស​ជម្ងឺគ្រុនឈាម ដែល​បង្កឡើង​ដោយ​មូស​ខ្លា ហេតុនេះ​សូម​បងប្អូន​ប្រុងប្រយ័ត្ន ចំពោះ​សុខភាព​ខ្លួនឯង និង​កូនចៅ​តូចៗ ដោយ​ត្រូវ​សម្រាក​ក្នុង​មុង និង​ស្លៀកពាក់​ខោអាវ​វែងៗ​ជាប្រចាំ ។ បើសិនជា​ឃើញ​សភាព​មិន​ស្រួល ឬ​មាន​ជំងឺ​គ្រុនក្ដៅ​ចាប់ពី​៣​ថ្ងៃ​ឡើងទៅ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បងប្អូន​ជាបន្ទាន់​។​

​សូមជម្រាបថា អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់ជូន​នាពេលនោះ ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ – មុង​១ – ភួយ​១ – សារុង​១ – ក្រមា​១ – មី​១​កេស – ត្រីខ​១​យួរ – ទឹកត្រី​១​យួរ – ទឹកដោះគោ​ខាប់​៣​កំប៉ុង – ស្ករស​១​គីឡូក្រាម – អង្ករ​៣០​គីឡូក្រាម -​អាវយឺត​២ និង​ថវិកា ៤​ម៉ឺន​រៀល​ផងដែរ ៕

​អត្ថបទ និង រូបភាព ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: គ្រួសារ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ​អាណត្តិ​ទី​៥ស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជំងឺគ្រុនឈាម​នៅ​តំ​បន់មជ្ឈមណ្ឌល​យោធិន​ពិការ​៣១៧ ផ្ទុះឡើង ប៉ុន្តែ​គ្រូពេទ្យ​ថា មិនទាន់មាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​ទេ !

ជំងឺគ្រុនឈាម​នៅ​តំ​បន់មជ្ឈមណ្ឌល​យោធិន​ពិការ​៣១៧ ផ្ទុះឡើង ប៉ុន្តែ​គ្រូពេទ្យ​ថា មិនទាន់មាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​ទេ !

គម្រោង​សាងសង់​កែលម្អ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប ដំណើរការបាន​ជាង ១៣% គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០២៩ !

គម្រោង​សាងសង់​កែលម្អ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប ដំណើរការបាន​ជាង ១៣% គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០២៩ !

ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានចុះពិនិត្យ និងជួសជុលផ្លូវមួយចំនួនក្នុងខេត្ដសៀមរាប

ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានចុះពិនិត្យ និងជួសជុលផ្លូវមួយចំនួនក្នុងខេត្ដសៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.