Wednesday, January 20, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគារសិក្សា​ថ្មី​១​ខ្នង៥​បន្ទប់ស្ថិតក្នុង​ស្រុក​ក្រឡាញ់ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ដោយ Pothe Thun
27/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
38
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​សាលាបឋមសិក្សា មានជ័យ ស្ថិត​ក្នុងភូមិ​មានជ័យ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ទទួលបាន​អគារសិក្សា​ថ្មី​១​ខ្នង​មាន​៥​បន្ទប់ ជា​អំណោយ​របស់​ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ និង​លោកជំទាវ ព្រមទាំង​សម្បុរ​សជន ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ នៅក្នុង​ស្រុក​ក្រឡាញ់ មាន​អគារសិក្សា​សរុប​ចំនួន ១០៣​ខ្នង ស្មើនឹង ៤៣៤​បន្ទប់ ក្នុងនោះ​ក៏មាន​អគា​សិក្សា ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុន សែន មាន​ចំនួន ១៥​ខ្នង ស្មើនឹង ៨២​បន្ទប់​អគា​សិក្សា អំណោយ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មាន​ចំនួន ០២​ខ្នង ស្មើនឹង​១០​បន្ទប់ និង​អំណោយ​របស់ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​សប្បុរសជន​ជប៉ុន​មាន​ចំនួន ៤៨​ខ្នង ស្មើនឹង ១៤១​បន្ទប់ ។​

ព័ត៌មានជាតិ ថ្មីៗ

វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

19/01/2021
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

19/01/2021

​មានប្រសាសន៍​សំណេះសំណាល​នាពេល​នោះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​មានប្រសាសន៍ថា ការងារ​អប់​រំជា​គន្លឹះ​មួយ​យ៉ាងសំខាន់​បំផុត ក្នុង​ការកសាង​ធនធានមនុស្ស ដែល​សង្គម​ទាំងមូល ត្រូវតែ​ចូលរួម​វិនិយោគ​ឲ្យ​បាន​ខ្លាំងក្លា​។ ជាមួយ​នោះ​ការអប់រំ ត្រូវ​ប្រើប្រាស់​ពេលវេលា​យូរ ការអត់ធ្មត់ និង កប​ដោយ​ការប្រុងប្រយ័ត្ន​បំផុត​។​

​ឯកឧត្តម អ្នកឧកញ៉ា សៀង​ណាំ បាន​បន្តទៀតថា ក្រោម​ដំបូល​គោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំមក​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ពេញ​ផ្ទៃ​ប្រទេស និយាយ​ជារួម នៅក្នុង​ស្រុក​ក្រឡាញ់ មានការ​អភិវឌ្ឍន៍​គួរ​ឲ្យ​កត់សម្គាល់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​កិច្ចប្រឹងប្រែង​រួមគ្នា​ផងដែរ ។ ជាក់ស្តែង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា ០១​ខ្នង នាពេលនេះ គឺ​ពិតជា​បាន​បង្កលក្ខណៈ​ងាយស្រួល​និង​ផ្តល់ឱកាស​ឲ្យ​ក្មួយៗ កុមារា កុមារី មាន​ថ្នាក់រៀន​គ្រប់គ្រាន់ និង​សមរម្យ ស្របតាម​ទិស​ស្លោ​កថា “ ក្នុងសម័យ​សម្តេច​តេ​ជោ​សែន សាលារៀន​រត់​មក រក​សិស្ស ” ។​

 

​អត្ថបទ និង រូបភាព ៖ លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ស្រុកក្រឡាញ់អគារសិក្សាអំណោយ​របស់​ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ និង​លោកជំទាវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយក​អំណោយ​ជូន​គ្រួសារ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ក្នុងស្រុក​ស្រីស្នំ​

ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយក​អំណោយ​ជូន​គ្រួសារ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ក្នុងស្រុក​ស្រីស្នំ​

ជំងឺគ្រុនឈាម​នៅ​តំ​បន់មជ្ឈមណ្ឌល​យោធិន​ពិការ​៣១៧ ផ្ទុះឡើង ប៉ុន្តែ​គ្រូពេទ្យ​ថា មិនទាន់មាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​ទេ !

ជំងឺគ្រុនឈាម​នៅ​តំ​បន់មជ្ឈមណ្ឌល​យោធិន​ពិការ​៣១៧ ផ្ទុះឡើង ប៉ុន្តែ​គ្រូពេទ្យ​ថា មិនទាន់មាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​ទេ !

គម្រោង​សាងសង់​កែលម្អ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប ដំណើរការបាន​ជាង ១៣% គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០២៩ !

គម្រោង​សាងសង់​កែលម្អ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប ដំណើរការបាន​ជាង ១៣% គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០២៩ !

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

19/01/2021
រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

24/08/2020
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

24/08/2020

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (256)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,121)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,851)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (444)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (329)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (436)
  • សេដ្ឋកិច្ច និង កសិកម្ម (113)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.