អាជ្ញាធរខេត្តសៀមរាប ចុះអប់រំអាជីករនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងព្រមានបិទអាជីវកម្មប្រសិនបើមិនគោរពតាមការណែនាំ
កាលពីល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារចម្រុះ ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បានចុះអប់រំ ណែនាំដល់អាជីវករនៅតាមបណ្តោយវិថីសម្ដេចវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប អំពីការអនុវត្តន៍គោលការណ៍សុវត្ថិភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។ ...