Friday, March 6, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រយៈពេល៦ខែ ឆ្នាំ២០២៤ អង្គការមូលនិធិអេ២១ បានផ្ដល់សេវាជូនជនរងគ្រោះដោយអំពើជួញដូរមនុស្សជាង ៣០ករណី ភាគច្រើនកើតឡើងលើកុមារ

ដោយ Pothe Thun
25/07/2024
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រយៈពេល៦ខែ ឆ្នាំ២០២៤ អង្គការមូលនិធិអេ២១ បានផ្ដល់សេវាជូនជនរងគ្រោះដោយអំពើជួញដូរមនុស្សជាង ៣០ករណី ភាគច្រើនកើតឡើងលើកុមារ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីនៃអង្គការមូលនិធិអេ២១ កម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ អង្គការបានផ្តល់សេវាជូនជនរងគ្រោះដោយអំពើជួញដូរមនុស្សប្រមាណជាង ៣០ករណី ហើយភាគច្រើនកើតឡើងទៅលើកុមារដែលជាករណីការជួញដូរតាមប្រព័ន្ធអនឡាញ។

លោកស្រី សុខា រីម៉ា ប្រធានកម្មវិធីស្តារឡើងវិញ នៃអង្គការមូលនិធិអេ២១ កម្ពុជា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៤ អង្គការមូលនិធិអេ២១ កម្ពុជា បានផ្តល់់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សបានចំនួន២០០ករណី និងបានធ្វើសមាហរណកម្មបញ្ចូនពួកគាត់ចូលក្នុងសហគមន៍វិញមានចំនួនជាង ៣០ករណីផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីបានឱ្យដឹងទៀតថា មកដល់បច្ចុប្បន្ននេះ អង្គការមូលនិធិអេ២១ មានកិច្ចសហការយ៉ាងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសមន្ទីរអង្គភាព និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលស្របតាមគម្រោងដោយផ្ដោតលើការយកចិត្តទុកដាក់ និងឆ្លើយតបឱ្យបានទាន់ពេលវេលាដល់អ្នករងគ្រោះដោយអំពើជួញដូរ គ្រប់ទម្រង់ ឈានទៅលុបបំបាត់ទាំងស្រុង ដើម្បីធានាអោយបានដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា។ ក្នុងនោះអង្គការ ក៏មានកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងស្នងការដ្ឋាននគរបាលខេត្តថែមទៀតផង។

សូមជម្រាបថា លោកស្រីលើកឡើងបែបនេះ ក្នុងកម្មវិធីយើងធ្វើបាន របស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះដែរ លោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ហាញថា រាល់ដំណើរការនៃការអនុវត្ត និងការទប់ស្កាត់ការជួញដូរគ្រប់ទម្រង់ឱ្យមានប្រសិទ្ធភាព ចាំបាច់ត្រូវតែមានការសហការល្អរវាងអង្គការដៃគូ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋផ្ទាល់ លើការរាយការណ៍ និងយល់ដឹងពីបញ្ហាប្រឈមទាំងអស់នេះ៕

អត្ថបទ៖ លោកស្រី ភី រចនា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សប្បុរសជននិងក្រុមនិស្សិតមកពីប្រទេសកូរ៉េ រួមមគ្នាសាងសង់អគារសិក្សាមួយខ្នង ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាប្រិយ៍ ស្រុកបន្ទាយស្រី

សប្បុរសជននិងក្រុមនិស្សិតមកពីប្រទេសកូរ៉េ រួមមគ្នាសាងសង់អគារសិក្សាមួយខ្នង ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាប្រិយ៍ ស្រុកបន្ទាយស្រី

ទីប្រឹក្សា និងយុវសិស្សជាង៣០នាក់ នៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក ក្រុងរុនតាឯកតេជោសែន ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា

ទីប្រឹក្សា និងយុវសិស្សជាង៣០នាក់ នៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក ក្រុងរុនតាឯកតេជោសែន ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា

ការដេញថ្លៃគម្រោងសាងសង់ និងជួសជុលផ្លូវពីរខ្សែ ក្នុងឃុំតាអាន ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.