នៅឆ្នាំ២០២០ផ្លូវទាំងអស់ក្នុងតំបន់រមណីយដ្ឋានអង្គរ នឹងត្រូវស្ថាបនានិងជួសជុលឲ្យបានស្អាតទាំងស្រុង
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងរមណីយ ដ្ឋានអង្គរ និងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជា ពលរដ្ឋ និងអ្នកទេសចរនោះ អាជ្ញាធរជាតិអប្សរា នឹងស្ថាបនា និងជួសជុលផ្លូវក្នុងតំបន់ឧទ្យានអង្គរនេះឲ្យរួចទាំងអស់ក្នុងឆ្នាំ២០២០ ខណៈបច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរាធ្វើស្ថាបនា និងជួសជុលផ្លូវនៅតំបន់អង្គរឱ្យស្អាតបានជាច្រើនខ្សែមកហើយ ។ លោក យិត ចាន់ដារដ្ឋ មានប្រសាសន៍ទៀតថា ការកសាងផ្លូវថ្នល់នៅក្នុងតំបន់អង្គរនេះ ...