សាខាកាំកុងត្រូលខេត្តសៀមរាបអះអាងថាគ្មានសារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារស្រស់ដាក់លក់នៅក្នុងផ្សារពួកឡើយ
លោក ព្រៅ ខេមរិន្ទ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប មានប្រសាសន៍ថា នៅក្នុងខណៈពេលដែលលោកដឹកនាំក្រុមការងារចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅក្នុងផ្សារពួក ទីប្រជុំជនស្រុកពួក ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងប្រតិបត្តិការនោះ ភ្នាក់ងារសាខាកាំកុងត្រូលខេត្ត ពុំបានរកឃើញសារធាតុគីមីហាមឃាត់ ដែលគេសង្ស័យថាមានហានីភ័យខ្ពស់ នៅក្នុងប្រភេទទំនិញម្ហូបអាហារស្រស់មួយចំនួន ដូចជា សណ្តែកបណ្តុះ ស្ពៃជ្រក់ សសៃគុយទាវ ...