អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរសម្រេចផ្អាកបណ្ដោះអាសន្នការលក់សំបុត្រ និងចូលទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីដ្ឋានអង្គរ រយៈពេល១៤ថ្ងៃ
អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរបណ្ដោះអាសន្នរយៈពេល១៤ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្ដាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) ដែលកំពុងមានការឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប។ ...