Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម២ខ្សែ ឃុំតាអាន និងឃុំចន្លាស់ដៃ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ 

ដោយ Pothe Thun
11/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម២ខ្សែ ឃុំតាអាន និងឃុំចន្លាស់ដៃ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ 
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិចំនួន ២ខ្សែ ស្ថិតក្នុងឃុំតាអាន និងឃុំចន្លាស់ដៃ នៃស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលជាការចំណាយរបស់គម្រោងមូលនិធិឃុំឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពី អភិបាលរង នៃគណ:អភិបាលស្រុកក្រឡាញ់ មន្ត្រីបច្ចេកទេសសាលាខេត្ត មន្ត្រីបច្ចេកទេសស្រុក គណ:កម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃផងដែរ។

បើតាមប្រធានគណ:កម្មការលទ្ធកម្មឃុំតាអាន បានឲ្យដឹងថា គម្រោងដែលបានបើកការដេញថ្លៃថ្ងៃនេះ ជាគម្រោងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិប្រវែង ៣០០ម៉ែត្រ ទទឹងក្រួស៤,៥០ម៉ែត្រ កម្រាស់ក្រួស០,១៥ម៉ែត្រ និងដាក់ស្លាកសញ្ញា គម្រោងចំនួន០១កន្លែង ក្នុងតម្លៃប៉ាន់ស្មាន ២៤,៧៧០,០៣០រៀល ដោយលទ្ធផលបានទៅលើក្រុមហ៊ុន លាំ សោភ័ណ្ឌ ដេញថ្លៃបានក្នុងតម្លៃ ២៣,៥០០,០០០រៀល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដោយឡែកគណ:កម្មការលទ្ធកម្មឃុំចន្លាស់ដៃ បានបើកការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិ ចំនួន ៣ខ្សែ ប្រវែង១,៣០០ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងលូកាត់ផ្លូវចំនួន ២កន្លែង និងដាក់ស្លាកសញ្ញាគម្រោងចំនួន៣ ក្នុងតម្លៃប៉ាន់ស្មាន១០៨,១៨៤,៦៣៣រៀល ជាលទ្ធផលបានទៅលើក្រុមហ៊ុន វឿង សុម៉េង ដេញថ្លៃបានក្នុងតម្លៃ ១០៥,៨០០,០០០រៀល។

ជាមួយគ្នានោះ ក្រុមហ៊ុនដែលទទួលបានការម៉ៅការគម្រោងផ្លូវទាំងពីរខាងលើ បានធ្វើការប្ដេជ្ញាចិត្តដោយសន្យាថា ធ្វើឲ្យបានត្រឹមត្រូវស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុទ្ធនៃការសាងសង់ និងគោរពទៅតាមលក្ខណ្ឌដូចមាន ចែងនៅក្នុងកិច្ចសន្យា ជាពិសេសសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានល្អប្រសើរ ប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព និងសម្រេចបានជោគជ័យ៕

អត្ថបទ និងរូបភាព: លោកធន់ ពូថេ កែសម្រួលដោយ លីវ សុខុន!!!

Tags: ស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ចនិងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងត្រូវបានរដ្ឋសភាលើកមកប្រជុំពិភាក្សាអនុម័តនៅចុងសប្តាហ៍នេះ

សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ចនិងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងត្រូវបានរដ្ឋសភាលើកមកប្រជុំពិភាក្សាអនុម័តនៅចុងសប្តាហ៍នេះ

លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម រយ:ពេល ២៩ឆ្នាំ មកហើយ ក្នុងការងារអភិរក្សប្រាសាទបុរាណ 

លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម រយ:ពេល ២៩ឆ្នាំ មកហើយ ក្នុងការងារអភិរក្សប្រាសាទបុរាណ 

អាជ្ញាធរជាតិអប្សរាកំពុងធ្វើការងារជួសជុលប្រាសាទព្រហ្មកិល ឱ្យមានភាពរឹងមាំឡើងវិញ

អាជ្ញាធរជាតិអប្សរាកំពុងធ្វើការងារជួសជុលប្រាសាទព្រហ្មកិល ឱ្យមានភាពរឹងមាំឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.