Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម រយ:ពេល ២៩ឆ្នាំ មកហើយ ក្នុងការងារអភិរក្សប្រាសាទបុរាណ 

ដោយ Pothe Thun
12/09/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម រយ:ពេល ២៩ឆ្នាំ មកហើយ ក្នុងការងារអភិរក្សប្រាសាទបុរាណ 
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម គឺជាអ្នកជំនាញម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀត ដែលបានចូលរួមធ្វើការងារជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណជាច្រើននៅខេត្តសៀមរាប។ ស្ថិតក្នុងវ័យ ៧១ឆ្នាំ មានពាក់មួកការពារសុវត្ថិភាព ព្រមទាំងនៅក្នុងដៃមានកាន់ដុំឥដ្ឋ ធ្វើការនៅក្នុងការដ្ឋានផង ព្រឹទ្ធាចារ្យ ស៊ឹម អឿម ធ្វើការបណ្ដើរនិយាយបណ្ដើរថា លោកបានធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណតាំងតែពីឆ្នាំ១៩៩៤ មកម៉្លេះ។ មូលហេតុដែលលោកសម្រេចចិត្តចូលធ្វើជាអ្នកជួសជុលប្រាសាទបុរាណនេះ ដោយសារតែរូបលោកមានចិត្តស្រឡាញ់ប្រាសាទបុរាណ និងចង់បំពេញការងារថែរក្សា អភិរក្សប្រាសាទបុរាណនេះផងដែរ។ ម្យ៉ាងទៀត ការជួសជុលប្រាសាទនេះក៏ជាការបន្តពីជីតា និងឪពុករបស់គាត់ ហើយក៏ធ្លាប់ទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញបរទេសតាំងពីឆ្នាំ១៩៩៤មកដែរ។ ក្នុងរយ:ពេលជាង ២៩ឆ្នាំមកនេះ លោកព្រឹទ្ធាចា្យបានបំពេញការងារជួសជុលប្រាសាទឥដ្ឋដូចជា ប្រាសាទព្រះគោ ប្រាសាទបាគង និងប្រាសាទលលៃ។

ជាការចែករំលែកព័ត៌មាន លោកព្រឹទ្ធាចារ្យ បានលើកពីវិធីសាស្ត្រនៃការជួសជុល និងការតភ្ជាប់ប្រាសាទឥដ្ឋដោយរៀបរាប់ថា ការជួសជុលប្រាសាទបុរាណ ដែលធ្វើអំពីឥដ្ឋនីមួយៗ គឺត្រូវប្រុងប្រយ័ត្នខ្ពស់ ត្រូវសិក្សាពីទិសឬជ្រុងរបស់ឥដ្ឋ ថាតើ មានចំណុចណាខ្លះដែលក្រៀកចេញឬស្រុតចុះ? ត្រូវមើលឲ្យច្បាស់លាស់ថា តើដុំឥដ្ឋមួយណាដែលខូចខាតត្រូវដកចេញ និងមួយណាត្រូវទុកវាដើម្បីធ្វើការជួសជុលជាដើម។ ចំណែកលក្ខណ:នៃការតភ្ជាប់ឥដ្ឋទៀតសោត មុនដំបូង គឺត្រូវកោសកម្ទេចធូរលីដី សម្អាតឬសឈើ កម្ទេចកម្ទីរួចហើយ លាងទឹកឲ្យស្អាត ដោយត្រូវមើលកម្រាលឥដ្ឋ តើឥដ្ឋនេះមានកម្រាស់ប៉ុណ្ណា ? ជួនកាលឥដ្ឋខ្លះមានកម្រាស់២ហ៊ុន ៣ហ៊ុន ៤ហ៊ុន រួចហើយត្រូវដាប់កម្រាស់ឥដ្ឋឲ្យស្មើៗគ្នា ដើម្បីរក្សាភាពដើមរបស់វា និងត្រូវគិតអំពីសោភ័ណភាពផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោម៉ី សុខារិទ្ធ កែសម្រួលដោយ លីវ សុខុន!!!

Tags: លោកព្រឹទ្ធាចារ្យ ស៊ឹម អឿមអភិរក្សប្រាសាទបុរាណ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាកំពុងធ្វើការងារជួសជុលប្រាសាទព្រហ្មកិល ឱ្យមានភាពរឹងមាំឡើងវិញ

អាជ្ញាធរជាតិអប្សរាកំពុងធ្វើការងារជួសជុលប្រាសាទព្រហ្មកិល ឱ្យមានភាពរឹងមាំឡើងវិញ

កីឡាករ កីឡាការិនីសិស្សខេត្តសៀមរាប នាំយកមេដាយជិត៣០គ្រឿងត្រឡប់មកខេត្តវិញ ក្រោមការទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ

កីឡាករ កីឡាការិនីសិស្សខេត្តសៀមរាប នាំយកមេដាយជិត៣០គ្រឿងត្រឡប់មកខេត្តវិញ ក្រោមការទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ

អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.