Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

កីឡាករ កីឡាការិនីសិស្សខេត្តសៀមរាប នាំយកមេដាយជិត៣០គ្រឿងត្រឡប់មកខេត្តវិញ ក្រោមការទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ

ដោយ Pothe Thun
12/09/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានកីឡា
កីឡាករ កីឡាការិនីសិស្សខេត្តសៀមរាប នាំយកមេដាយជិត៣០គ្រឿងត្រឡប់មកខេត្តវិញ ក្រោមការទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប រួមជាមួយនឹងមន្ត្រីអ្នកមុខអ្នកការសំខាន់ៗជាច្រើនរូប បានទទួលស្វាគមន៍ចំពោះវត្តមានកីឡាករ កីឡាការិនីសិស្សខេត្តសៀមរាប ដែលបានត្រឡប់មកដល់ខេត្ត បន្ទាប់ពីបានចូលរួមការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នៅ រាជធានីភ្នំពេញ ដោយនាំមកជាមួយនូវមេដាយសរុបចំនួន ២៨គ្រឿង ក្នុងនោះមាសចំនួន៩គ្រឿង , ប្រាក់ចំនួន ៧គ្រឿង និង សំរឹទ្ធចំនួន១២គ្រឿង ដោយឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម២៥រាជធានី ខេត្ត។

លោក ជូន សុវណ្ណឌី ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានបញ្ជាក់ថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិនេះ បានដំណើរការចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនោះខេត្តសៀមរាប បានបញ្ជួនប្រតិភូកីឡាករ កីឡាការិនីសិស្សសរុបចំនួន ១៨៥នាក់ ដែលប្រកួតលើប្រភេទកីឡា១០ប្រភេទ ក្នុងចំណោម១២ប្រភេទកីឡាដែលដាក់ឱ្យប្រកួត។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026
កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

13/01/2026

លោកបន្តថា មានប្រភេទកីឡាចំនួន ៧ប្រភេទដែលកីឡាករ កីឡាការិនីសិស្សខេត្តសៀមរាបយើងដណ្តើមបានមេដាយរួមមាន ៖ ១. ប្រភេទកីឡាបាល់ទាត់នារី ទទួលបានមេដាយមាស និង ប្រភេទបាល់ទាត់បុរស ទទួលបានមេដាយប្រាក់ , ២. ប្រភេទបាល់ទះបុរស ទទួលបានមេដាយសំរឹទ្ធ , ៣. ប្រភេបាល់បោះបុរស ទទួលបានមេដាយមាស និង បាល់បោះនារីទទួលបានមេដាយសំរឹទ្ធ , ៤. ប្រភេទអត្តពលិកម្ម ទទួលបានមេដាយមាស៤គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង , ៥. ប្រភេទកីឡាល្បុក្កតោ ទទួលបានមេដាយមាស ២គ្រឿង មេដាយប្រាក់ ៤គ្រឿង និងមេដាយសំរឹទ្ធ ៣គ្រឿង , ៦. ប្រភេទកីឡាតេក្វាន់ដូ WT ទទួលបានមេដាយសំរឹទ្ធ ៥គ្រឿង និង ៧. ប្រភេកីឡាវាយសី ទទួលបានមេដាយមាស ១គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង។

មានប្រសាសន៍ក្នុងឱកាសនោះលោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានសម្ដែងនូវអំណរសាទរ និង កោតសរសើរជាខ្លាំងដល់កីឡាករទាំងអស់ដែលបានខិតខំប្រឹងប្រែងប្រកួត និងដណ្តើមបានមេដាយ មាស ប្រាក់ និងសំរឹទ្ធ រហូតដល់ទៅ ២៨គ្រឿង ដែលសកម្មភាពនេះគឺជាកិត្តិយស និង ជាមោទនភាពដ៏ធំធេងសម្រាប់ខេត្តសៀមរាបទាំងមូល ។

លោក លី ប៊ុណ្ណា ក៏បានក្រើនរំលឹកដល់ក្រុមកីឡាទាំងអស់ ត្រូវបន្តការហ្វឹកហាត់បន្ថែមទៀត រួមទាំងការខិតខំប្រឹងប្រែងរៀនសូត្រ ចៀសវាងនូវអំពើអបាយមុខគ្រប់ប្រភេទ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និង សេចក្ដីថ្លៃថ្នូរ ទាំងផ្ទាល់ខ្លួន ក្រុមគ្រួសារ និង សង្គមជាតិ ដោយត្រូវធ្វើជាកូនល្អ សិស្សល្អ និង ពលរដ្ឋល្អជារៀងរហូត ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី និង លោក អ៊ុន ណារាជ្យ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កីឡាករមេដាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសាររងហានីភ័យ

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសាររងហានីភ័យ

អាជ្ញាធរខេត្តជម្រុញដល់គ្រប់អ្នកពាក់ព័ន្ធបន្តពិនិត្យលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងប្រមូលទិន្នន័យពីចម្ការលោក ខឹម វាសនា ក្បែរជើងភ្នំគូលែន

អាជ្ញាធរខេត្តជម្រុញដល់គ្រប់អ្នកពាក់ព័ន្ធបន្តពិនិត្យលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងប្រមូលទិន្នន័យពីចម្ការលោក ខឹម វាសនា ក្បែរជើងភ្នំគូលែន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.