Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

ដោយ Pothe Thun
12/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង
191
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ មានប្រសាសន៍ថា ស្វាយលើ ជាស្រុកមួយស្ថិតនៅតំបន់ឦសាននៃខេត្តសៀមរាប ដែលកាលពីមុន បើយើងនិយាយពីស្រុកមួយនេះ គេតែងនឹកស្រមៃថា ទីនេះជាតំបន់ដែលដាច់ស្រយាល និងជាទឹកដីនៃសមរភូមិក្តៅក្នុងអំឡុងដែលកម្ពុជាកើតមានសង្គ្រាមស៊ីវិល ប៉ុន្តែមកដល់ពេលនេះ ស្រុកស្វាយលើ បានប្រែមុខមាត់ថ្មី នឹងក្លាយជាទឹកដីមាសបៃតងមួយទៀតរបស់ខេត្តសៀមរាប ។

លោក អៀង ពិសិដ្ឋ បន្តថា ចាប់តាំងពីបញ្ចប់សង្គ្រាមស៊ីវិលនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ និងការអនុវត្តយុទ្ធសាស្រ្តនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាមានការអភិវឌ្ឈ រីកចម្រើន គ្រប់វិស័យ។ ក្នុងនោះស្រុកស្វាយលើ មានឱកាសប្រែក្លាយខ្លួនធ្លាប់ជាតំបន់សង្គ្រាម ទៅជាតំបន់ដែលមានសក្តានុពលលើផ្នែកកសិកម្ម ពិសេសផ្នែកដំណាំដំឡូងមី និងស្វាយចន្ទី ហើយសម្រាប់វិស័យទេសចរណ៍ គឺមានសក្ដានុពលសំខាន់ផងដែរ ដោយស្រុកជាប់នឹងភ្នំគូលែន ពញរមទាំងមានប្រាសាទបេងមាលាដ៏ស្រស់ស្អាត មានរមណីយដ្ឋានទេសចរណ៍ដ៏សំបូរបែប នៅលើភ្នំគូលែន ក៏បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលស្រុកស្វាយលើ បានអះអាងថា ដោយសារសកត្តានុពលទាំងអស់នេះ បានធ្វើឲ្យវិស័យឯកជនធ្វើការវិនិយោគជាមួយធនធានធម្មជាតិនៅស្រុកស្វាយលើ ដែលជាក់ស្តែងថ្មីៗនេះ ស្រុកបានទទួលការចូលរួមវិនិយោគលើវិស័យទេសចរណ៍ពីផ្នែកឯកជនដ៏ធំចំនួន២ មួយគឺស្ពានពស់ និងមួយទៀត ឈ្មោះធិសក្ត័រីសត ដែលការវិយោគនេះ បានជំរុញកំណើនការងារ និងសេដ្ឋកិច្ចពលរដ្ឋក្នុងតំបន់នេះបានយ៉ាងប្រសើរ ។

លោក វីរៈ ដែលជាជំនួយការរបស់ម្ចាស់រមណីយដ្ឋាន ធិសក្ត័ បានឲ្យដឹងថា ការរជ្រើសរើសយកទីតាំងជើងភ្នំគូលែននេះ សម្រាប់បង្កើតជារមណីដ្ឋាននេះ ព្រោះវាជាចំណុចកណ្តាលមួយដែលអាចឲ្យយើងបង្កើតជាខ្សែទស្សនាមួយបន្ថែមទៀតក្នុងការទាក់ទាញអ្នកទេសចរ ទាំងជាតិនិងអន្តរជាតិ ឲ្យមកទទួលយកនូវបទពិសោធន៍នៃដំណើរកម្សាន្តថ្មីមួយ ហើយប្រសិនបើអ្នកទេសចរណ៍គាត់មានពេលខ្លី ចង់ដើរកម្សាន្តច្រើនទីតាំងនោះ ពួកគាត់អាចជ្រើសរើសយកស្រុកស្វាយលើជាគោលដៅទេសចរណ៍បាន ដោយពួកគាត់អាចធ្វើដំណើរចូលមកកម្សាន្តនៅប្រាសាទបឹងមាលា រួចអាចមកទទួលទានអាហារថ្ងៃត្រង់នៅរមណីយដ្ឋានធីសក្ត័ អាចដើរលេងមើលទេសភាពនៅក្នុងរមណីយដ្ឋាន និងទៅទស្សនានៅពើងគំនូរនៅជើងភ្នំគូលែន។

លោកវីរៈ បន្តថា ជាមួយគ្នានេះ ខាងរមណីយដ្ឋានក៏មានរៀបចំសេវាស្នាក់នៅ តាមបែបទំនើបសម្រាបអ្នកទេសចរដែលមានបំណង់ចង់ស្នាក់នៅទីផ្ទាល់ ដែលការស្នាក់នៅនេះ ក៏បានបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរ ដោយពួកគាត់អាចគន់ទេសភាពដ៏ស្រស់ស្អាត មើលមេឃចុះអ័ព្ទនាពេលព្រលឹមយ៉ាងស្រស់ស្រាយ។ ហើយបន្ទាប់មកពួកគាត់អាចបន្តដំណើរកម្សាន្តរបស់ពួកគាត់ នៅលើភ្នំគូលែន តាមផ្លូវបេតុងដែលទើបស្ថាបនាថ្មី ឬក៏អាចបន្តទៅកម្សាន្តនៅប្រាសាទកោះកែរក៏បាន។

ក្នុងឱកាសនោះដែរលោកអភិបាលស្រុកស្វាយលើ បានអះអាងថា ការចូលរួមរបស់វិស័យឯកជន ពិតជាមានសារៈសំខាន់ណាស់ ហើយក្នុងនាមអាជ្ញាធរស្រុក ក៏ដូចជាថ្នាក់មូលដ្ឋាន តែងតែគាំទ្រជានិច្ចចំពោះការវិនិយោគរបស់វិស័យឯកជន ហើយលោកជឿជាក់ថា ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងអភិវឌ្ឍន៍គ្រប់វិស័យ ក្នុងនោះស្រុកស្វាយលើ នៃខេត្តសៀមរាប ក៏នឹងទទួលបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត ពីការរីកចម្រើន និងសុខសន្តិភាពនេះ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: មាសបៃតងស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសាររងហានីភ័យ

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសាររងហានីភ័យ

អាជ្ញាធរខេត្តជម្រុញដល់គ្រប់អ្នកពាក់ព័ន្ធបន្តពិនិត្យលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងប្រមូលទិន្នន័យពីចម្ការលោក ខឹម វាសនា ក្បែរជើងភ្នំគូលែន

អាជ្ញាធរខេត្តជម្រុញដល់គ្រប់អ្នកពាក់ព័ន្ធបន្តពិនិត្យលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងប្រមូលទិន្នន័យពីចម្ការលោក ខឹម វាសនា ក្បែរជើងភ្នំគូលែន

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី តួនាទីអ្នកគ្រប់គ្រងប្រាសាទជូនដល់មន្ត្រី បុគ្គលិកនៃនាយកដ្ឋានជំនាញ ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងប្រាសាទ ប្រកបដោយប្រសិទ្ធភាព

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី តួនាទីអ្នកគ្រប់គ្រងប្រាសាទជូនដល់មន្ត្រី បុគ្គលិកនៃនាយកដ្ឋានជំនាញ ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងប្រាសាទ ប្រកបដោយប្រសិទ្ធភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.