ប្រជាពលករកម្ពុជា វិលត្រឡប់មកពីប្រទេសថៃ១៤៤នាក់ មកដល់មណ្ឌលចត្តាឡីស័កខេត្តសៀមរាប!
ក្រុមការងារទទួលពលកររបស់រដ្ឋបាលខេត្តសៀមរាប ទទួលប្រជាពលរដ្ឋចំណូលស្រុកមកពីប្រទេសថៃតាមច្រកប៉ោយបែតចំនួន១៤៤នាក់ ដែលចេញពីមណ្ឌលចត្តាឡីស័កខេត្តបន្ទាយមានជ័យ និងដាក់បន្តឲ្យធ្វើចត្តាឡីស័កនៅខេត្តសៀមរាបវិញ។ ហើយអ្វីដែលជាវិធានចាំបាច់ បងប្អូនទាំងអស់នោះ ត្រូវយកសំណាកធ្វើវិភាគឲ្យបានគ្រប់ចំនួន៣ដង តាមការកំណត់! ជាមួយនឹងព្រឹត្តិការណ៍ នៃការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍នៅប្រទេសថៃដែលផ្ទុះឡើងកាលពីពេលថ្មីៗនេះ នៅប្រទេសកម្ពុជា បានចេញវិធានបន្ទាន់លើការប្រុងប្រយ័ត្ន ក្រោមចំណាត់ការដ៏មានប្រសិទ្ធភាព របស់សម្តេចតេជោប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា។ កាលពីវេលាម៉ោងប្រហែលជា ២១អាធ្រាតថ្ងៃទី២៣ ខែធ្នូ (យប់មិញនេះ) ...