Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងមហាផ្ទៃសំណេះសំណាល ជាមួយពលរដ្ឋចំណាកស្រុក ដើម្បីឆ្លើយតបវិបត្តិជំងឺកូវីដ- ១៩ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស នៅកម្ពុជា

ដោយ Pothe Thun
18/06/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃសំណេះសំណាល ជាមួយពលរដ្ឋចំណាកស្រុក ដើម្បីឆ្លើយតបវិបត្តិជំងឺកូវីដ- ១៩ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស នៅកម្ពុជា
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំណាកស្រុក ចំនួន១០០នាក់ នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្ដសៀមរាប ពិធីនេះមានការអញ្ជើញអមដំណើរ ដោយ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត លោកស្រី ម៉ននី រង្សី អភិបាល នៃគណ:អភិបាលស្រុកក្រឡាញ់, លោកប្រធានក្រុមប្រឹក្សាស្រុក, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្រោមឱវាទ និងតំណាងអង្គការដៃគូពាក់ព័ន្ធ ។

ក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខនោះ ក៏មានការចែកអំណោយ របស់អង្គការ IOM និងអង្គការ UNFPA ជូនដល់ប្រជាពលរដ្ឋ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងស្នាក់នៅធ្វើដាក់ដោយឡែករយ:ពេល ១៤ថ្ងៃ នៅវិទ្យាល័យក្រឡាញ់ផងដែរ ។

លោកជំទាវរដ្ឋលេខាធិការ បង្ហាញថា បច្ចុប្បន្ននេះ ពិភពលោក នៅតែប្រឈមនិងមេរោគកូវិដ១៩ ហើយនៅរាល់ការធ្វើដំណើរឆ្លងដែន គឺត្រូវបានធ្វើពិនិត្យពីមន្រ្តីជំនាញយ៉ាងយកចិត្តទុកដាក់ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។លោកជំទាវបានបន្តថា បញ្ហាមេរោគកូវិដ១៩នេះ យើងឃើញថា មានប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតែមានការលួចឆ្លងដែនដោយខុសច្បាប់តាមរយៈការចាញ់បោកមេខ្យល់។លោកជំទាវបានណែនាំឱ្យប្រជាពលរដ្ឋដែលមានបំណង់ឆ្លងដែនដោយខុសច្បាប់គួរបឈ្ឈប់ជាបន្ទាន់ ព្រោះការលួយឆ្លងដែនបច្ចុប្បន្ននេះ គឺបានធ្វើឱ្យបងប្អូនប្រឈមនិងបញ្ហាជាច្រើន ដូចជា ងាយឆ្លងមេរោគកូវិដ១៩ ចាញ់បោកមេខ្យល់ខាតបង់ប្រាក់កាស ហើយពេលឆ្លងចូលប្រទេសគេដោយខុសច្បាប់ ពេលគេចាប់បាននិងធ្វើបាប់គ្រប់សព្វបែបយ៉ាង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ បន្ថែមថា រដ្ឋាភិបាលកម្ពុជាមិនហាមឃាត់ប្រជាពលរដ្ឋឱ្យទៅធ្វើការក្រៅប្រទេសនោះទេ ប៉ុន្តែ ប្រជាពលរដ្ឋក្នុងប្រទេសទាំងអស់ គួររង់ចាំឱ្យស្ថានភាពកូវីដបញ្ចប់សិន និងត្រូវត្រឡប់ទៅធ្វើការក្រៅប្រទេសវិញតាមរយៈក្រសួងការងារ ឬក្រុមហ៊ុនស្របច្បប់។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋចង់ធ្វើចំណាក គួរងាកមកធ្វើការងារនៅក្នុងស្រុកសិន ដូចជាការដាំដំណាំរួមផ្សំ ធ្វើស្រែ និងការងារផ្សេងៗជាច្រើនដែលប្រទេសយើងមាន។

តាមរយៈសេចក្ដីរាយការណ៍របស់ លោកស្រីអភិបាលស្រុកក្រឡាញ់ ចាប់តាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ស្រុកក្រឡាញ់មាន ប្រជាពលរដ្ឋបានធ្វើចត្តាឡីស័កនចំនូន៦៥៤នាក់ ស្រី ២៩៤នាក់។ ជាមួយនោះ អ្នកបានបញ្ចប់ការធ្វើចត្តាឡីស័កមកដល់ថ្ងៃនេះមានចំនួន៥០៥នាក់ ស្រី២២៦នាក់ ក្នុងនោះ កុមារ ៥៦នាក់ និងស្ត្រីមានផ្ទៃពោះ ១២នាក់។ បច្ចុប្បន្ននៅសល់ចំនួន១៤៩នាក់ ក្នុងនោះស្រី ៦៨នាក់ កំពុងស្នាក់នៅមណ្ឌលចត្តាឡីស័ក និងមានប្រជាពលរដ្ឋធ្វើចំណូលស្រុកមកពីប្រទេសថៃជាបន្តបន្ទាប់ផងដែរ។

អត្ថបទ និង រូបភាព ៖ លោក បូ សាវី និងលោក ខេង ឧត្ដម

Tags: ទប់ស្កាត់អំពើជួញដូរមនុស្សពលរដ្ឋចំណាកស្រុក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទីបំផុតឥណ្ឌាដកបំរាមពីការនាំចេញថ្នាំគ្រុនចាញ់ hydroxychloroquine ក្រោយ WHO បដិសេធប្រសិទ្ធភាពថ្នាំនេះ

ទីបំផុតឥណ្ឌាដកបំរាមពីការនាំចេញថ្នាំគ្រុនចាញ់ hydroxychloroquine ក្រោយ WHO បដិសេធប្រសិទ្ធភាពថ្នាំនេះ

ចាប់ពីខែកក្កដាតទៅ អ្នកចូលប្រទេសអូស្ត្រាលីនឹងត្រូវបង់ប្រាក់ ១,៩០០ដុល្លារ សម្រាប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ

ចាប់ពីខែកក្កដាតទៅ អ្នកចូលប្រទេសអូស្ត្រាលីនឹងត្រូវបង់ប្រាក់ ១,៩០០ដុល្លារ សម្រាប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ

ចិនដោះលែងទាហានឥណ្ឌា១០នាក់ដែលត្រូវបានចាប់ខ្លួនពេលផ្ទុះជម្លោះព្រំដែនរវាងគ្នា

ចិនដោះលែងទាហានឥណ្ឌា១០នាក់ដែលត្រូវបានចាប់ខ្លួនពេលផ្ទុះជម្លោះព្រំដែនរវាងគ្នា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.