Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ទីបំផុតឥណ្ឌាដកបំរាមពីការនាំចេញថ្នាំគ្រុនចាញ់ hydroxychloroquine ក្រោយ WHO បដិសេធប្រសិទ្ធភាពថ្នាំនេះ

ដោយ Pothe Thun
19/06/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
ទីបំផុតឥណ្ឌាដកបំរាមពីការនាំចេញថ្នាំគ្រុនចាញ់ hydroxychloroquine ក្រោយ WHO បដិសេធប្រសិទ្ធភាពថ្នាំនេះ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រទេសឥណ្ឌាដែលរ៉ាប់រងការនាំចេញថ្នាំប្រឆាំងគ្រុនចាញ់ អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) រហូតដល់ ៧០% ទៅកាន់ទីផ្សារពិភពលោកនោះ បានប្រកាសដកបំរាមនាំចេញថ្នាំប្រភេទនេះទាំងស្រុងហើយ ក្រោយអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ថ្នាំប្រភេទនេះមិនមានសុវត្ថិភាព ក្នុងការប្រើប្រាស់ ដើម្បីទប់ទល់នឹង COVID-19 នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ ។

អាជ្ញាធរគ្រប់គ្រងការនាំចេញរបស់ឥណ្ឌាបានប្រកាសថា ថ្នាំប្រឆាំងគ្រុនចាញ់ hydroxychloroquine ចាប់ពីពេលនេះតទៅ គឺអាចធ្វើការនាំចេញដោយសេរីដូចដើមវិញហើយ។ ថ្នាំប្រភេទនេះត្រូវបានប្រទេសមួយចំនួន ប្រើប្រាស់ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19 ដោយបានទទួលប្រសិទ្ធភាពទៅតាមកម្រិតនៃជំងឺ ក្នុងនោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ធ្លាប់បានប្រើប្រាស់ថ្នាំនេះជាប្រចាំ ដើម្បីជាវិធានការទប់ស្កាត់ការឆ្លង COVID-19 ផងដែរ ប៉ុន្តែត្រូវបានផ្អាកទៅវិញ ក្រោយក្រុមជំនាញវេជ្ជសាស្ត្រអាមេរិកព្រមាន ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា ដែលរ៉ាប់រងការនាំចេញថ្នាំ hydroxychloroquine រហូតដល់ទៅ ៧០% ទៅកាន់ទីផ្សារពិភពលោក កាលពីខែមីនា ឆ្នាំ២០២០ បានសម្រេចផ្អាកការនាំចេញថ្នាំប្រភេទនេះសិន ដោយសារប្រទេសមានប្រជាជន ១.៣ពាន់លាននាក់មួយនេះចង់ទុកថ្នាំបម្រុងដើម្បីព្យាបាលប្រជាជនរបស់ខ្លួន ក្នុងករណីជំងឺ COVID-19 ផ្ទុះឡើងកាន់តែខ្លាំង។ ទោះបីជា WHO ទើបតែសម្រេចកាលពីថ្ងៃពុធសប្តាហ៍នេះថា ថ្នាំគ្រុនចាញ់ hydroxychloroquine មិនមានសុវត្ថិភាពក្នុងការប្រើប្រាស់ ប៉ុន្តែស្ថាប័នស្រាវជ្រាវជីវឱសថជាតិឥណ្ឌា នៅតែអះអាងថា ថ្នាំប្រភេទនេះមានសុវត្ថិភាព ខណៈប្រទេសអាល្លឺម៉ង់ ប្រេស៊ីល និងអាស៊ីខាងត្បូងមួយចំនួន នៅតែបន្តការជាវថ្នាំនេះពីឥណ្ឌាជាប្រចាំ ៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: ថ្នាំគ្រុនចាញ់ hydroxychloroquineឥណ្ឌា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចាប់ពីខែកក្កដាតទៅ អ្នកចូលប្រទេសអូស្ត្រាលីនឹងត្រូវបង់ប្រាក់ ១,៩០០ដុល្លារ សម្រាប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ

ចាប់ពីខែកក្កដាតទៅ អ្នកចូលប្រទេសអូស្ត្រាលីនឹងត្រូវបង់ប្រាក់ ១,៩០០ដុល្លារ សម្រាប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ

ចិនដោះលែងទាហានឥណ្ឌា១០នាក់ដែលត្រូវបានចាប់ខ្លួនពេលផ្ទុះជម្លោះព្រំដែនរវាងគ្នា

ចិនដោះលែងទាហានឥណ្ឌា១០នាក់ដែលត្រូវបានចាប់ខ្លួនពេលផ្ទុះជម្លោះព្រំដែនរវាងគ្នា

ប្រជាពលរដ្ឋ២៤០គ្រួសារ ទទួលអំណោយរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ អំឡុងវិបត្តិជំងឺកូវីដ១៩

ប្រជាពលរដ្ឋ២៤០គ្រួសារ ទទួលអំណោយរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ អំឡុងវិបត្តិជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.