Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ប្រជាពលរដ្ឋ២៤០គ្រួសារ ទទួលអំណោយរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ អំឡុងវិបត្តិជំងឺកូវីដ១៩

ដោយ Pothe Thun
19/06/2020
នៅក្នុង ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ
ប្រជាពលរដ្ឋ២៤០គ្រួសារ ទទួលអំណោយរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ អំឡុងវិបត្តិជំងឺកូវីដ១៩
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម បាននាំយកអំណោយ របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទៅចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន២៤០គ្រួសារ នៅឃុំពង្រ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ អំឡុងពេលវិបត្តិជំងឺកូវីដ១៩។

លោកជំទាវ ឈឹម ពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពង្រ លើកឡើងថា ក្នុងកាលៈទេសៈដ៏លំបាក នៃជំងឺកូវីដ១៩ ប្រជាពលរដ្ឋមួយចំនួន មានការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ឬមិនអាចចេញទៅបំពេញការងារស្វែងរកប្រាក់ចំណូលបាន។ ទន្ទឹមនោះ វិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅតែជាកត្ដាចាំបាច់ចំពោះប្រជាពលរដ្ឋក្នុងប្រទេស ទោះបីប្រទេសកម្ពុជា មានភាពធូរស្រាលនៃជំងឺកូវីដ១៩នេះក៏ដោយ។ ក្នុងនោះដែរ ប្រជាពលរដ្ឋទាំងអស់ ត្រូវយល់ដឹងអំពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ប្រសិនបើមានប្រវត្តិមកពីបរទេស ឬកន្លែងមានចម្លងជំងឺកូវី១៩ ជៀសវាងការចម្លងដល់គ្រួសារ នឹងរីករាលដាលក្នុងសហគមន៍ ។

សូមបញ្ជាក់ថា អំណោយដែលបានយកទៅចែកជូនគ្រួសារក្រីក្រទាំង២៤០គ្រួសារនោះ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២០គីឡូក្រាម មី១០កញ្ចប់ ម៉ាស់ និងទឹកសុទ្ធ ។ ដោយឡែក លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាន បាននាំយកទៀនវស្សា បច្ច័យ និងទេយ្យទាន ទៅប្រគេនដល់វត្តចំនួន០៣ ស្ថិតក្នុងឃុំពង្រ និងឃុំមហាលាភផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

Tags: ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប បញ្ជូនក្រុមការងារជំនាញខេត្តទៅទទួលប្រជាពលរដ្ឋ៣១នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ

អភិបាលខេត្តសៀមរាប បញ្ជូនក្រុមការងារជំនាញខេត្តទៅទទួលប្រជាពលរដ្ឋ៣១នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ

ផ្សារលើធំថ្មី៖ការដ្ឋានចំណតសម្រាប់រថយន្តធុនតូចជំហានដំបូង សម្រេចបាន៨០ភាគរយហើយ

ផ្សារលើធំថ្មី៖ការដ្ឋានចំណតសម្រាប់រថយន្តធុនតូចជំហានដំបូង សម្រេចបាន៨០ភាគរយហើយ

“នាំខ្ញុំទៅវិញផង”ជាយុទ្ធនាការ របស់អ្នកស្រឡាញ់បរិស្ថាន និងអាជ្ញាធរខេត្តសៀមរាប

“នាំខ្ញុំទៅវិញផង”ជាយុទ្ធនាការ របស់អ្នកស្រឡាញ់បរិស្ថាន និងអាជ្ញាធរខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.