Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

“នាំខ្ញុំទៅវិញផង”ជាយុទ្ធនាការ របស់អ្នកស្រឡាញ់បរិស្ថាន និងអាជ្ញាធរខេត្តសៀមរាប

ដោយ Pothe Thun
22/06/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
148
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីចុងសប្ដាហ៍ថ្មីៗនេះ ក្រុមអ្នកស្រឡាញ់បរិស្ថានធម្មជាតិប្រមាណជាង២០០នាក់ នៅតំបន់ក្បាលជ្រោយវាលចាក់ស្រា ស្ថិតក្នុងភូមិសាស្ត្របឹងទន្លេសាប ភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និងមានការគាំទ្រសហការពីអាជ្ញាធរសង្កាត់ចុងឃ្នៀស បានស្ម័គ្រចិត្តដើររើសសំរាម ដើម្បីជាសារអប់រំដល់អ្នកទេសចរមកកំសាន្តនៅក្នុងតំបន់នេះ ចូលរួមទាំងអស់គ្នា សម្អាតកាកសំណល់ចំណីអាហារ និងប្លាស្ទិក ដែលពួកគេបាននាំយកមក។

យុទ្ធនាការ “នាំខ្ញុំទៅវិញផង” បានបង្ហាញពីការចូលរួមថែរក្សាបរិស្ថាន ជាពិសេសបឹងទន្លេសាប ដែលជាបឹងធំជាងគេនៅអាស៊ីអាគ្នេយ៍ ពីសំណាក់យុវជនស័្មគ្រចិត្ត ជាពិសេសយុវជន មកពីក្រុងសៀមរាប ប្រជាសហគមន៍ចុងឃ្នៀស ប្រជាការពារ មន្រ្តីបរិស្ថាន រួមនិងអាជ្ញាធរសង្កាត់ចុងឃ្នាស។ នេះយុទ្ធនាការ គ្រោងនឹងធ្វើ២ដងក្នុង១ឆ្នាំ គឺនៅមុនរដូវទឹកបឹងទន្លេសាបឡើង និងពេលរដូវទឹកសម្រក សម្រាប់រយៈពេល២ឆ្នាំ។

លោក អ៊ុ ណារី ចៅសង្កាត់ចុងឃ្នៀស លើកឡើងថា ក្រៅពីយុទ្ធនាការស្ម័គ្រចិត្តរបស់យុវជននាពេលនេះ លោកតែងតែចាត់ឲ្យមានក្រុមតូចៗចុះអប់រំដល់ភ្ញៀវទេសចរ ដែលបានមកកម្សាន្តនៅតំបន់នេះ នៅរៀងរាល់ថ្ងៃសៅរ៏-អាទិត្យ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ព្រោះតំបន់នេះ ក្រៅពីជាតំបន់ទេសចរ វាក៏ជាប្រភពទឹក និងជម្រកត្រី នៅរដូវវស្សាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ស៊ា សុផល ក៏មានសំណូមពរផងដែរថា បើស្រឡាញ់ធម្មជាតិ សូមឲ្យមានការចូលរួមទាំងអស់គ្នា ដោយនឹកឃើញការអង្វរករនៃសំបកញ្ចប់អាហារ ដែលថា ( សូមយកខ្ញុំទៅវិញផង កុំចោលខ្ញុំ ឲ្យនៅរំខានបរិស្ថាន និងធម្មជាតិ )។

គួរជម្រាបថា យុទ្ធនាការ “នាំខ្ញុំទៅវិញផង!” គឺជាផ្នែកមួយនៃ គម្រោងលើកកម្ពស់ជីវភាពសហគមន៍ អប់រំសុខភាព អនាម័យ និងបរិស្ថាន ដែលជាប្រធានបទរួម សម្រាប់ការអនុវត្តនៅគោលដៅចំនួន៣ នៃតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់បឹងទន្លេសាបនៃខេត្តសៀមរាប ដែលគាំទ្រដោយមូនិធិអង្គការ ទំពាំងស្នងឬស្សី ក្នុងនោះរួមមាន សហគមន៍កំពង់ឃ្លាំងនៃស្រុកសូទ្រនិគម សហគមន៍ចុងឃ្នៀសនៃក្រុងសៀមរាប និង សហគមន៍មេជ្រៃ នៃស្រុកពួក គម្រោងនេះដែរត្រូវបានអនុវត្តជាច្រើនឆ្នាំកន្លងមកហើយ និងកំពុងអនុវត្តបន្តទៀត៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: នាំខ្ញុំទៅវិញផងអ្នក​ស្រឡាញ់​បរិស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ សេវាកម្មទេសចរណ៍ចំនួន០៦ កំពុងដំណើរការចាំបាច់ត្រូវបន្តការពារការឆ្លងជំងឺកូវីដ១៩ ខណៈសេវាកម្មខារ៉ាអូខេ និងក្លឹបកំសាន្តទូទាំងប្រទេសនៅបន្តផ្អាកដំណើរការ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ សេវាកម្មទេសចរណ៍ចំនួន០៦ កំពុងដំណើរការចាំបាច់ត្រូវបន្តការពារការឆ្លងជំងឺកូវីដ១៩ ខណៈសេវាកម្មខារ៉ាអូខេ និងក្លឹបកំសាន្តទូទាំងប្រទេសនៅបន្តផ្អាកដំណើរការ

ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន៧៤គ្រួសារក្នុងស្រុកពួក ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន៧៤គ្រួសារក្នុងស្រុកពួក ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

 សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលបានអំណោយជាថវិកាតំណាងរាស្ត្រមណ្ឌលសៀមរាប និង សប្បុរស ជនក្នុងខេត្តសៀមរាប

 សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលបានអំណោយជាថវិកាតំណាងរាស្ត្រមណ្ឌលសៀមរាប និង សប្បុរស ជនក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.