Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ សេវាកម្មទេសចរណ៍ចំនួន០៦ កំពុងដំណើរការចាំបាច់ត្រូវបន្តការពារការឆ្លងជំងឺកូវីដ១៩ ខណៈសេវាកម្មខារ៉ាអូខេ និងក្លឹបកំសាន្តទូទាំងប្រទេសនៅបន្តផ្អាកដំណើរការ

ដោយ Pothe Thun
22/06/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
121
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថា សេវាកម្មទេសចរណ៍ ចំនួន០៦ កំពុងដំណើរការ រួមមាន ទី១. សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ទី២. សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ទី៣. សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក ទី៤. សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ទី៥.តំបន់រមណីយដ្ឋានទេសចរណ៍ និង ទី៦. សហគមន៍ទេសចរណ៍ ចាំបាច់ត្រូវអនុវត្តន៍បន្តនូវវិធានសុវត្ថិភាពទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលក្រសួងទេសចរណ៍បានរៀបចំ និងដាក់ឲ្យអនុវត្តន៍។ ដោយឡែក ខារ៉ាអូខេ និងក្លឹបកំសាន្តទូទាំងប្រទេស នៅតែបន្តផ្អាកជាបណ្តោះអាសន្ន។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ “ការអនុវត្តបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ” នៅសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា យោងតាម អង្គការទេសចរណ៍ពិភពលោក (UNWTO) ទទួលស្គាល់ថាវិស័យទេសចរណ៍គឺជាវិស័យងាយរងគ្រោះពីឥទ្ធិពលនៃជំងឺកូវីដ-១៩ (CoVid-19) ហើយជាវិស័យកំពុងទទួលឥទ្ធិពលអវិជ្ជមាននៅទូទាំងសកលលោក (កំណើនទេសចរណ៍សកលលោកនឹងមិនអាចសម្រេចបានតាមការគ្រោងទុកនោះទេ)។ ទន្ទឹមនោះ អង្គការទេសចរណ៍ពិភពលោកបានស្នើឲ្យប្រទេសជាសមាជិកត្រូវមានការប្រុងប្រយ័ត្ន ចូលរួមទប់ស្កាត់ និងបង្ការជំងឺនេះ និងស្នើឲ្យវិស័យឧស្សាហកម្មទេសចរណ៍ត្រូវអនុវត្តតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ឬក្រសួងសុខាភិបាលតាមប្រទេសនីមួយៗឲ្យបានជាប្រចាំ។

លើកឡើងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា ស្របពេលវិស័យទេសចរណ៍ក្នុងខេត្ត មានផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ ប៉ុន្តែរដ្ឋបាលខេត្តបាននឹងកំពុងខិតខំប្រើប្រាស់លទ្ធភាពដែលមាន ដើម្បីស្ថាបនា ក៏ដូចជាស្ដារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង និងតាមបណ្ដាស្រុក ដើម្បីរង់ចាំទទួលភ្ញៀវទេសចរណ៍ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ បានធូរស្រាល ឬបញ្ចប់តែម្ដង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបង្ហាញពីការយកចិត្ត តាមរយៈការចង្អុលបង្ហាញ ពីក្រសួងទេសចរណ៍ លើកិច្ចសហប្រតិបត្តិការល្អជាមួយផ្នែកឯកជន និងមានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាខេត្តទេសចរណ៍មួយនេះកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។

គួររំលឹកថា ស្ថានភាពភ្ញៀវទេសចរនៅឆ្នាំ២០១៩ កន្លងទៅ កម្ពុជារក្សាបានកំណើនទេសចរក្នុងអត្រា ៦,៦ភាគរយ ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៦.៦លាននាក់ និងភ្ញៀវទេសចរក្នុងស្រុក នៅទូទាំងប្រទេសមានចំនួនជាង ១១លាននាក់ ក្នុងកំណើនអត្រាប្រមាណ ២ភាគរយ។ ដោយឡែក ក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ជាង១លាននាក់ ធ្លាក់ចុះ -៥២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​សេវាកម្ម​ទេសចរណ៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន៧៤គ្រួសារក្នុងស្រុកពួក ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន៧៤គ្រួសារក្នុងស្រុកពួក ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

 សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលបានអំណោយជាថវិកាតំណាងរាស្ត្រមណ្ឌលសៀមរាប និង សប្បុរស ជនក្នុងខេត្តសៀមរាប

 សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលបានអំណោយជាថវិកាតំណាងរាស្ត្រមណ្ឌលសៀមរាប និង សប្បុរស ជនក្នុងខេត្តសៀមរាប

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញចុះពិនិត្យការដ្ឋានខួងអណ្ដូងដែលជាជំនួយរបស់ប្រទេសចិននៅស្រុកពួក និងស្រុកប្រាសាទបាគង ខេត្តសៀមរាប

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញចុះពិនិត្យការដ្ឋានខួងអណ្ដូងដែលជាជំនួយរបស់ប្រទេសចិននៅស្រុកពួក និងស្រុកប្រាសាទបាគង ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.