Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញចុះពិនិត្យការដ្ឋានខួងអណ្ដូងដែលជាជំនួយរបស់ប្រទេសចិននៅស្រុកពួក និងស្រុកប្រាសាទបាគង ខេត្តសៀមរាប

ដោយ Pothe Thun
23/06/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោក Liu Zhijie អគ្គកុងស៊ុលរបស់ស្ថានទូតចិន ប្រចាំនៅខេត្តសៀមរាប ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អាជ្ញាធរខេត្ត រួមទាំងមន្រ្ដីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យការដ្ឋានខួងអណ្ដូងទឹកស្អាតចំនួនពីរកន្លែងស្ថិតនៅភូមិក្អែកទុំ ឃុំរើល ស្រុកពួក និងនៅក្នុងភូមិបល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី២ បានឲ្យដឹងថា៖ គម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន អនុវត្តរយៈពេល ២៤ខែ ដោយចាប់ផ្ដើមពី ខែធ្នូ ឆ្នាំ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ។ ចំពោះគម្រោងនេះមានគោលបំណងធ្វើឲ្យប្រសើឡើងនូវលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ និងចូលរួមកាត់បន្ថយភាពក្រីក្រ ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើលើវិស័យផ្គត់ផ្គង់ទឹកស្អាតតាមរយៈការខួងអណ្ដូង និងសាងសង់ស្រះទឹកសហគមន៍ ។

ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តថា៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន China Jiangxi International Economic and Technical Cooperation Co.,Ltd. របស់ភាគីមិត្តចិន កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ មានហិរញ្ញប្បទានឥតសំណងសរុបចំនួន ៩០ ០២០ ០០០យន់ (RMB) ដែលស្មើនឹងជិត១៣ ០០០ ០០០ដុល្លាសហរដ្ឋអាមេរិក នឹងត្រូវយកមកប្រើប្រាស់ក្នុងការខួងអណ្តូងស្នប់សរុបចំនួន ៩៦៤អណ្តូង ជីកស្រះទឹកសហគមន៍ចំនួន ១២ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្មសរុបចំនួន ៤២ស្រះ នៅក្នុងតំបន់មួយចំនួនដែលរងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងខេត្តគោលដៅចំនួន ១០គឺ៖ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ឯកឧត្តម ក៏បានបញ្ជាក់ដែរថា ចំពោះខេត្តសៀមរាប អណ្តូងទឹកស្អាតដែលត្រូវខួងមានសរុប ១០០អណ្តូង ហើយគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅក្រុមការងារបានខួងអណ្តូងបានរួចរាល់មានចំនួន ៦៧អណ្តូង និងកពុងបន្តការសាងសង់ស្រះសហគមន៍មានរៀបថ្មចំនួន ៤ស្រះ ដែលសម្រេចបានប្រមាណ ៩៥% និងស្រះទឹកសហគមន៍ធម្មតាចំនួន ៣ស្រះ សម្រេចបានប្រមាណ ៩៥% នៃគម្រោង ។

បានប្រសាសន៍ក្នុងឪកាសនោះដែរ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនក៏ដូចជា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាទាន់ពេលវេលា ដោយមិនមានលក្ខខណ្ឌស្មុកស្មាញឡើយ ។ ក្នុងនោះដែររាល់ការជួយមកកម្ពុជាពីសំណាក់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺមានច្រើនណាដោយវាជាការចែករំលែកមួយដែលកម្ពុជាមិនអាចភ្លេចបាន ។

ឯកឧត្តម មានប្រសាសន៍ទៀតថា ជាក់ស្ដែងគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានរួមចំណែកជាមួយរាជរដ្ឋាភិបាលអនុវត្តផែនការយុទ្ធសាស្រ្ដជាតិសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទសម្រាប់ឆ្នាំ២០១៤-២០២៥ ដោយបានកំណត់ថា ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់តំបន់ជនបទត្រូវគ្របដណ្ដប់ឲ្យបាន ១០០% នៅឆ្នាំ ២០២៥ និងបានកំណត់ចក្ខុវិស័យថា មនុស្សគ្រប់រូបនៅក្នុងសហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្ដរភាព និងរស់នៅក្នុងបរិស្ថានស្អាតនៅឆ្នាំ ២០២៥ ៕

Tags: ការដ្ឋានខួងអណ្ដូងរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទអគ្គកុងស៊ុលរបស់ស្ថានទូតចិន ប្រចាំនៅខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្នងការរងនគរបាលខេត្តសៀមរាបបំភ្លឺថា រថយន្តដែលកម្លាំងជំនាញចាក់សោរកង់ពុំមែនជារថយន្តចតចោលទេ តែជារថយន្តតាក់ស៊ី រង់ចាំដាក់អ្នកដំណើរនៅតាមដងផ្លូវ

ស្នងការរងនគរបាលខេត្តសៀមរាបបំភ្លឺថា រថយន្តដែលកម្លាំងជំនាញចាក់សោរកង់ពុំមែនជារថយន្តចតចោលទេ តែជារថយន្តតាក់ស៊ី រង់ចាំដាក់អ្នកដំណើរនៅតាមដងផ្លូវ

ផ្លូវជិត២ពាន់ខ្សែក្នុងក្រុងសៀមរាប នឹងត្រូវកំណត់ឲ្យមានឈ្មោះនិងលេខផ្លូវច្បាស់លាស់ នាពេលឆាប់ៗខាងមុខ

ផ្លូវជិត២ពាន់ខ្សែក្នុងក្រុងសៀមរាប នឹងត្រូវកំណត់ឲ្យមានឈ្មោះនិងលេខផ្លូវច្បាស់លាស់ នាពេលឆាប់ៗខាងមុខ

យុវជនម្នាក់ក្នុងស្រុកប្រាសាទបាគង រកចំណូលបានជាង២ម៉ឺនដុល្លារអាមេរិច ក្នុងមួយឆ្នាំ ពីរបរចិញ្ចឹមកង្កែបលក់

យុវជនម្នាក់ក្នុងស្រុកប្រាសាទបាគង រកចំណូលបានជាង២ម៉ឺនដុល្លារអាមេរិច ក្នុងមួយឆ្នាំ ពីរបរចិញ្ចឹមកង្កែបលក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.