Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ស្នងការរងនគរបាលខេត្តសៀមរាបបំភ្លឺថា រថយន្តដែលកម្លាំងជំនាញចាក់សោរកង់ពុំមែនជារថយន្តចតចោលទេ តែជារថយន្តតាក់ស៊ី រង់ចាំដាក់អ្នកដំណើរនៅតាមដងផ្លូវ

ដោយ Pothe Thun
24/06/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ស្នងការរងនគរបាលខេត្តសៀមរាបបំភ្លឺថា រថយន្តដែលកម្លាំងជំនាញចាក់សោរកង់ពុំមែនជារថយន្តចតចោលទេ តែជារថយន្តតាក់ស៊ី រង់ចាំដាក់អ្នកដំណើរនៅតាមដងផ្លូវ
764
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរាត្រីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ត្រី ស៊ន់ ចំណាន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បំភ្លឺចំពោះវីដេអូឃ្លីបដែលបានចោទប្រកាន់កងកម្លាំងចម្រុះថាបានចាក់សោរកង់រថយន្តប្រជាពលរដ្ឋ ដោយគ្រាន់តែចតរថយន្តនៅក្នុងបរិវេណស្ថានីយ៍ប្រេងឥន្ធនៈ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6 ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលករណីនេះពុំមែនជាការពិតឡើយ។

នៅក្នុងសេចក្ដីបំភ្លឺនោះលោកស្នងការរង បង្ហាញថា
កន្លងមកក្រុមរថយន្ដឈ្នួល ឬហៅថា តាក់ស៊ីមួយចំនួនតូចនេះ ពួកគាត់ពុំព្រមចូលដាក់ភ្ញៀវនៅក្នុងចំណតរថយន្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តឡើយ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ពួកគាត់តែងតែយកស្ថានីយ៍ប្រេងឥន្ធនៈ ភោជនីយដ្ឋាន និងទីតាំងជួសជុលរថយន្ត ធ្វើជាចំណត ដើម្បីជាលេសក្នុងការដាក់អ្នកដំណើរនៅតាមដងផ្លូវ ដែលបង្កឲ្យមានភាពរញ៉េរញ៉ៃ និងបាត់បង់សណ្តាប់ធ្នាប់ សោភណ្ឌភាពក្រុង បន្ថែមពីនោះ មានពេលខ្លះធ្វើឲ្យបាត់សម្ភារ:របស់អ្នកដំណើរទៀតផង ។

លោកស្នងការរង បញ្ជាក់ថា បន្ទាប់ពីចេញ
សេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប លេខ ០០១.១៩ សណន ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ស្តីពីការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ និងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ:និងបរិស្ថាន អនាម័យនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កងកម្លាំងសមត្ថកិច្ចជំនាញ តែងតែបានចុះធ្វើការណែនាំនាំ និងអំពាវនាវដោយផ្ទាល់ ដល់ក្រុមរថយន្តតាក់ស៊ីមួយចំនួនតូចនោះ ដើម្បីចូលរួមគោរពច្បាប់ និងទទួលបានសិទ្ធស្មើគ្នា ក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ក៏បានបញ្ជាក់ផងដែរថា ទោះបីកម្លាំងសមត្ថកិច្ចជំនាញអំពាវនាវយ៉ាងណាក្ដី ក៏ក្រុមរថយន្តតាក់ស៊ីទាំងនោះពុំស្ដាប់ និងគោរពតាមឡើយ កម្លាំងសមត្ថកិច្ចជំនាញចុះអនុវត្តន៍ច្បាប់ ដែលបង្កឱ្យមានការមិនពេញចិត្តពីសំណាក់ក្រុមតាក់ស៊ីមួយចំនួនតូចនោះ។

គួរបញ្ជាក់ថា ចំណតរថយន្តឈ្នួលគ្រប់ប្រភេទ ដែលរដ្ឋបាលខេត្តសៀមរាប បានសម្រេចទទួលស្គាល់មានចំនួន ០២ទីតាំង ទីមួយស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប និងទី 2 ស្ថិតក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

Tags: #ព៍ត៌មានខេត្តសៀមរាបស្នងការរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្លូវជិត២ពាន់ខ្សែក្នុងក្រុងសៀមរាប នឹងត្រូវកំណត់ឲ្យមានឈ្មោះនិងលេខផ្លូវច្បាស់លាស់ នាពេលឆាប់ៗខាងមុខ

ផ្លូវជិត២ពាន់ខ្សែក្នុងក្រុងសៀមរាប នឹងត្រូវកំណត់ឲ្យមានឈ្មោះនិងលេខផ្លូវច្បាស់លាស់ នាពេលឆាប់ៗខាងមុខ

យុវជនម្នាក់ក្នុងស្រុកប្រាសាទបាគង រកចំណូលបានជាង២ម៉ឺនដុល្លារអាមេរិច ក្នុងមួយឆ្នាំ ពីរបរចិញ្ចឹមកង្កែបលក់

យុវជនម្នាក់ក្នុងស្រុកប្រាសាទបាគង រកចំណូលបានជាង២ម៉ឺនដុល្លារអាមេរិច ក្នុងមួយឆ្នាំ ពីរបរចិញ្ចឹមកង្កែបលក់

ក្រុមការងារជំនាញខេត្តសៀមរាប ទទួល និងដឹកជញ្ជូន ប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចំនួន២២នាក់ រួមនិងសិក្ខាកាមខ្មែរមកពីប្រទេសថៃចំនួន១៦នាក់ មកកាន់ខេត្តសៀមរាបវិញ

ក្រុមការងារជំនាញខេត្តសៀមរាប ទទួល និងដឹកជញ្ជូន ប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចំនួន២២នាក់ រួមនិងសិក្ខាកាមខ្មែរមកពីប្រទេសថៃចំនួន១៦នាក់ មកកាន់ខេត្តសៀមរាបវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.