Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ផ្លូវជិត២ពាន់ខ្សែក្នុងក្រុងសៀមរាប នឹងត្រូវកំណត់ឲ្យមានឈ្មោះនិងលេខផ្លូវច្បាស់លាស់ នាពេលឆាប់ៗខាងមុខ

ដោយ Pothe Thun
24/06/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
596
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំ ពិភាក្សាជាមួយក្រុមការងារបច្ចេកទេស ដើម្បីកំណត់ឈ្មោះ និងលេខផ្លូវក្នុងក្រុងសៀមរាប ចំនួន១៨១៦ខ្សែ ឲ្យភាពជាក់លាក់ ខណៈបច្ចុប្បន្ន ផ្លូវជាង ៥០ខ្សែត្រូវបានដាក់ឈ្មោះរួចរាល់។

ក្នុងកិច្ចប្រជុំនោះ បានឯកភាពលើការកំណត់លេខផ្លូវ ជា៤តំបន់ ក្នុងនោះប្លុក “ក” មានចំនួន ៥៧៥ខ្សែ មានប្រវែងសរុប ១១៤ពាន់៦០០ម៉ែត្រ ប្លុក “ខ” មាន ចំនួន ៣០៥ខ្សែ មានប្រវែងសរុប ១៤៨ពាន់៩៩០ម៉ែត្រ ប្លុក “គ” មានចំនួន៤៤០ខ្សែ មានប្រវែងសរុប ១៣៤ពាន់៣៨០ម៉ែត្រ និង ប្លុក “ឃ” មានចំនួន៤៩៦ខ្សែ មានប្រវែងសរុប ១១៥ពាន់៦៣០ម៉ែត្រ ។ ដោយឡែក ផ្លូវមួយចំនួន នឹងត្រូវធ្វើការកែសម្រួលកែសម្រួលឈ្មោះ ដោយត្រូវដាក់ជាឈ្មោះវីរជន ឥស្សរជន , សប្បុរសជន និង ឈ្មោះពីប្រវត្តិសាស្ត្រ ឬជាឈ្មោះតាមភូមិសាស្ត្រធម្មជាតិ វប្បធម៌ និងឈ្មោះពីបុរាណ ទៅតាមទម្លាប់មួយចំនួន និងចុងក្រោយ ដាក់ស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំ។

ឯកឧត្តម អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ផងដែរថា សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ក៏ត្រូវរៀបចំផែនការមេអភិវឌ្ឍន៍ផ្លូវថ្នល់ គម្រោងប្លង់ និង កំណត់គម្រោង សាងសង់ ស្តារឡើងវិញ សម្រាប់កែលម្អ ពង្រីក និង ថែទាំផ្លូវថ្នល់ ព្រមទាំងសកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង ដើម្បីស្នើសុំគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាលផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ រដ្ឋបាលខេត្តសៀមរាប
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ផ្លូវក្នុងក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជនម្នាក់ក្នុងស្រុកប្រាសាទបាគង រកចំណូលបានជាង២ម៉ឺនដុល្លារអាមេរិច ក្នុងមួយឆ្នាំ ពីរបរចិញ្ចឹមកង្កែបលក់

យុវជនម្នាក់ក្នុងស្រុកប្រាសាទបាគង រកចំណូលបានជាង២ម៉ឺនដុល្លារអាមេរិច ក្នុងមួយឆ្នាំ ពីរបរចិញ្ចឹមកង្កែបលក់

ក្រុមការងារជំនាញខេត្តសៀមរាប ទទួល និងដឹកជញ្ជូន ប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចំនួន២២នាក់ រួមនិងសិក្ខាកាមខ្មែរមកពីប្រទេសថៃចំនួន១៦នាក់ មកកាន់ខេត្តសៀមរាបវិញ

ក្រុមការងារជំនាញខេត្តសៀមរាប ទទួល និងដឹកជញ្ជូន ប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចំនួន២២នាក់ រួមនិងសិក្ខាកាមខ្មែរមកពីប្រទេសថៃចំនួន១៦នាក់ មកកាន់ខេត្តសៀមរាបវិញ

ការិយាល័យច្រកចេញចូលតែមួយ និងការិយាប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកបន្ទាយស្រី ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីព្រឹកមិញនេះ

ការិយាល័យច្រកចេញចូលតែមួយ និងការិយាប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកបន្ទាយស្រី ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីព្រឹកមិញនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.