Thursday, February 12, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ក្រុមការងារជំនាញខេត្តសៀមរាប ទទួល និងដឹកជញ្ជូន ប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចំនួន២២នាក់ រួមនិងសិក្ខាកាមខ្មែរមកពីប្រទេសថៃចំនួន១៦នាក់ មកកាន់ខេត្តសៀមរាបវិញ

ដោយ Pothe Thun
24/06/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
99
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចាត់ ក្រុមការងារគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប និងក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ខេត្តសៀមរាប ទៅទទួល និងដឹកជញ្ជូន ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប ដែលបានលួចឆ្លងដែនខុសច្បាប់ចំនួន២២នាក់ តាមច្រកព្រំដែនអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រឡប់មកកាន់ខេត្តសៀមរាបវិញ។

តាមការឲ្យដឹងពីកម្លាំងសមត្ថកិច្ចប្រចាំច្រកអូរបីជាន់ បង្ហាញថា ប្រជាពលរដ្ឋទាំង២២នាក់នោះ ក្នុងនោះស្រ្តី១០នាក់ និងមេខ្យល់ម្នាក់ផងដែរ បានលួចឆ្លងដែនតាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកម៉ាឡៃកាលពីយប់ថ្ងៃទី២២ ខែមិថុនា ហើយត្រូវបានកម្លាំងសមត្ថកិច្ចការពារព្រំដែនថៃ ឃាត់ខ្លួនបាន និងចាត់បញ្ជូនអ្នកឆ្លងដែនទាំងនោះ មកពីខេត្តស្រះកែវ និងបានប្រគល់ឲ្យកម្លាំងសមត្ថកិច្ចកម្ពុជាប្រចាំការច្រកអូរបីជាន់ ស្រុកអូរជ្រៅ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

ដោយឡែក នៅថ្ងៃដដែលនោះ សិក្ខាកាមខ្មែរ នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែន សៀមរាប ចំនួន១៦នាក់ ដែលបានទៅបំពេញកម្មសិក្សានៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ក៏បានវិលត្រឡប់មកប្រទេសកម្ពុជាវិញដែរ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យវីញផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

10/02/2026
ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំផែនការប្រើប្រាស់ដីក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង

ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំផែនការប្រើប្រាស់ដីក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង

10/02/2026

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានថ្លែងអំណរគុណកងកម្លាំងការពារប្រចាំច្រកព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលបានជួយសម្របសម្រួល និងទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់នេះ។

លោកស្រី ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមានការអត់ធ្មត់មួយរយៈសិន រង់ចាំសភាពការណ៍នៃជំងឺកូវីដ១៩ បានធូរស្រាល ឬត្រូវបានបញ្ចប់ និងត្រូវរងចាំការប្រកាសជាផ្លូវការណាមួយ អំពីការបើកឲ្យដំណើរការឡើងវិញនៃច្រកព្រំដែនរវាងប្រទេសទាំងពីរ។

គួរជម្រាបថា ប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចំនួន២២នាក់ រួមនិងសិក្ខាកាមខ្មែរត្រឡប់ពីប្រទេសថៃចំនួន១៦នាក់ ត្រូវបានទទួល និងដឹកជញ្ជូនមកកាន់ខេត្តសៀមរាប តាមរថយន្ត មកកាន់មណ្ឌលចត្តាឡីស័ក ក្នុងក្រុងសៀមរាប ដើមី្បធ្វើការត្រួតពិនិត្យសុខភាព និង ដាក់ឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ មុននឹងអនុញ្ញាត ឲ្យទៅដល់លំនៅដ្ឋានជួបជុំក្រុមគ្រួសារខ្លួនវិញ ៕

អត្ថបទ និង រូបថត ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: លួចឆ្លងដែនខុសច្បាប់សិក្ខាកាមខ្មែរមកពីប្រទេសថៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការិយាល័យច្រកចេញចូលតែមួយ និងការិយាប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកបន្ទាយស្រី ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីព្រឹកមិញនេះ

ការិយាល័យច្រកចេញចូលតែមួយ និងការិយាប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកបន្ទាយស្រី ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីព្រឹកមិញនេះ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យលទ្ធផល នៃការអនុវត្តសកម្មភាពប្រចាំ ខែឆមាសទី១ ឆ្នាំ២០២០

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យលទ្ធផល នៃការអនុវត្តសកម្មភាពប្រចាំ ខែឆមាសទី១ ឆ្នាំ២០២០

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនដល់ គ្រួសារងាយរងគ្រោះចំនួន ៣៥គ្រួសារ នៅក្នុងឃុំកំពង់ភ្លុក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនដល់ គ្រួសារងាយរងគ្រោះចំនួន ៣៥គ្រួសារ នៅក្នុងឃុំកំពង់ភ្លុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    362 shares
    Share 145 Tweet 91
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63319 shares
    Share 43700 Tweet 8175
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9080 shares
    Share 5463 Tweet 1507
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    438 shares
    Share 175 Tweet 110
  • ប្រធានបទ << អត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ដាញសង្គមក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ >>

    46 shares
    Share 18 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,037)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,555)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (945)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.