Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាប បញ្ជូនក្រុមការងារជំនាញខេត្តទៅទទួលប្រជាពលរដ្ឋ៣១នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ

ដោយ Pothe Thun
19/06/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អភិបាលខេត្តសៀមរាប បញ្ជូនក្រុមការងារជំនាញខេត្តទៅទទួលប្រជាពលរដ្ឋ៣១នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ
286
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចាត់ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរពីបរទេស និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប ទៅកាន់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីទទួលប្រជាពលរដ្ឋខេត្តសៀមរាបចំនួន ៣១នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ តាមច្រករបៀង នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

តាមឲ្យដឹងពី លោក វរសេនីយ៍ត្រី ឡុប ធី នាយប៉ុស្តិសង្កែ នៃវរសេនាតូចលេខ៨១៥ ប្រចាំទិសស្រុកម៉ាឡៃ ប្រជាពលរដ្ឋខ្មែរ ដែលកងកម្លាំងប្រចាំការតាមច្រកព្រំដែន ឃាត់ខ្លួនបានយប់ថ្ងៃទី១៨ និងទៀបភ្លឺថ្ងៃទី១៩នេះ មានចំនួនសរុប ៦៤ ក្នុងនោះ ប្រជាពលរដ្ឋមកពីខេត្តកំពង់ធំ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប។

តាមសម្ដីប្រជាពលរដ្ឋដែលកងកម្លាំងឃាត់ខ្លួនបាន បង្ហាញថា ពួកគេមានជីវភាពខ្វះខាត ត្រូវបានមេខ្យល់លួងលោម ឲ្យទៅធ្វើការនៅប្រទេសថៃ តាមការចង់បានថៅកែនៅទីនោះ។ ក្នុងការធ្វើដំណើរ មេខ្យល់ ទទួលបានលុយថៃ ចំនួន៣៥០០បាត នៅពេលនាំពលករទៅដល់កន្លែងធ្វើការ បន្ទាប់មកលុយនោះ ថៅកែនឹងកាត់ពីពលករវិញ នៅពេលបើកប្រាក់ខែ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានមតិក្នុងឱកាស ទៅទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរនាពេលនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និង ប្រធានក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ខេត្តសៀមរាប បង្ហាញថា ខណៈនេះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅតែបន្តបិទនៅឡើយ ក្នុងករណីមានឆ្លងដែននេះ ជាអំពើខុសច្បាប់ ក្នុងនោះ ប្រទេសថៃ នឹងធ្វើការឃាត់ខ្លួន និងផាកពិន័យដែលធ្វើឲ្យប្រជាពលរដ្ឋខាតទាំងពេលវេលា និងថវិកា។

ក្នុងឱកាសនោះដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ មានការអត់ធ្មត់មួយរយៈសិន រង់ចាំសភាពការណ៍នៃជំងឺកូវីដ១៩ បានធូរស្រាល ឬត្រូវបានបញ្ចប់ និងត្រូវរងចាំការប្រកាសជាផ្លូវការណាមួយ ក្នុងការបើកឲ្យដំណើរការឡើងវិញនៃច្រកព្រំដែនរវាងប្រទេសទាំងពីរ។

គួររំលឹកថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នមនុស្ស ០២នាក់ បន្ទាប់ពីពួកគេ បាននាំប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចំនួន០៩នាក់ទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់។

អត្ថបទ និង រូបភាព ៖ លោក សេង ផល្លី និងលោក ខេង ឧត្ដម

Tags: ប្រទេស​ថៃអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្សារលើធំថ្មី៖ការដ្ឋានចំណតសម្រាប់រថយន្តធុនតូចជំហានដំបូង សម្រេចបាន៨០ភាគរយហើយ

ផ្សារលើធំថ្មី៖ការដ្ឋានចំណតសម្រាប់រថយន្តធុនតូចជំហានដំបូង សម្រេចបាន៨០ភាគរយហើយ

“នាំខ្ញុំទៅវិញផង”ជាយុទ្ធនាការ របស់អ្នកស្រឡាញ់បរិស្ថាន និងអាជ្ញាធរខេត្តសៀមរាប

“នាំខ្ញុំទៅវិញផង”ជាយុទ្ធនាការ របស់អ្នកស្រឡាញ់បរិស្ថាន និងអាជ្ញាធរខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ សេវាកម្មទេសចរណ៍ចំនួន០៦ កំពុងដំណើរការចាំបាច់ត្រូវបន្តការពារការឆ្លងជំងឺកូវីដ១៩ ខណៈសេវាកម្មខារ៉ាអូខេ និងក្លឹបកំសាន្តទូទាំងប្រទេសនៅបន្តផ្អាកដំណើរការ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ សេវាកម្មទេសចរណ៍ចំនួន០៦ កំពុងដំណើរការចាំបាច់ត្រូវបន្តការពារការឆ្លងជំងឺកូវីដ១៩ ខណៈសេវាកម្មខារ៉ាអូខេ និងក្លឹបកំសាន្តទូទាំងប្រទេសនៅបន្តផ្អាកដំណើរការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.