Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប្រជាពលករកម្ពុជា វិលត្រឡប់មកពីប្រទេសថៃ១៤៤នាក់ មកដល់មណ្ឌលចត្តាឡីស័កខេត្តសៀមរាប!

ដោយ Pothe Thun
24/12/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
167
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមការងារទទួលពលកររបស់រដ្ឋបាលខេត្តសៀមរាប ទទួលប្រជាពលរដ្ឋចំណូលស្រុកមកពីប្រទេសថៃតាមច្រកប៉ោយបែតចំនួន១៤៤នាក់ ដែលចេញពីមណ្ឌលចត្តាឡីស័កខេត្តបន្ទាយមានជ័យ និងដាក់បន្តឲ្យធ្វើចត្តាឡីស័កនៅខេត្តសៀមរាបវិញ។ ហើយអ្វីដែលជាវិធានចាំបាច់ បងប្អូនទាំងអស់នោះ ត្រូវយកសំណាកធ្វើវិភាគឲ្យបានគ្រប់ចំនួន៣ដង តាមការកំណត់!

ជាមួយនឹងព្រឹត្តិការណ៍ នៃការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍នៅប្រទេសថៃដែលផ្ទុះឡើងកាលពីពេលថ្មីៗនេះ នៅប្រទេសកម្ពុជា បានចេញវិធានបន្ទាន់លើការប្រុងប្រយ័ត្ន ក្រោមចំណាត់ការដ៏មានប្រសិទ្ធភាព របស់សម្តេចតេជោប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា។ កាលពីវេលាម៉ោងប្រហែលជា ២១អាធ្រាតថ្ងៃទី២៣ ខែធ្នូ (យប់មិញនេះ) ប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃចំនួន១៤៤នាក់ ក្នុងនោះរួមមានទាំងស្រ្តី និងកុមារតូចៗផងដែរ ត្រូវបានអាជ្ញាធរខេត្ត ទៅទទួលយក និងជូនដំណើរមកដល់មណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាអនុវត្តគរុកោសល្យ ដែលជាទីតាំងចត្តាឡីស័កធំជាងគេ ស្ថិតនៅក្នុងក្រុងសៀមរាប។

លោកស្រី យូ សោភា អភិបាលរងខេត្តសៀមរាប ដែលមានតួនាទីនៅក្នុងជួរគណ:កម្មការខេត្តទទួលពលករចំណូលស្រុកនោះ បានឲ្យដឹងថា បងប្អូនទាំងអស់នេះ បានមកដល់គោលដៅប្រកបដោយសុវត្ថិភាព តាមក្បួនរថយន្តដឹកជញ្ជូនរបស់កងពលតូចដឹកជញ្ជូនលេខ៩០ នៃកងយោធពលខេមរភូមិន្ទ។ ប្រជាពលរដ្ឋចំណូលស្រុកទាំងនេះដែរ ពេលដែលបានមកដល់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ ត្រូវបានចូលធ្វើចត្តាឡីស័កនៅក្នុងខេត្តបន្ទាយជ័យ និងត្រូវបានយកសំណាកលើកទី១ នៅទីនោះ ។ ក្រុមគ្រូពេទ្យជួរមុខ ក៏បានផ្តល់ព័ត៌មានឲ្យដឹងដែរថា ការយកសំណាកលើកទី១នោះ ពុំទាន់បានទទួលលទ្ធផលវិភាគនៅឡើយនោះទេ។ យ៉ាងណាក៏ដោយ បងប្អូនទាំងអស់នេះ ត្រូវធ្វើចត្តាឡីស័កបន្តទៀត និងយកសំណាកវិភាគឲ្យបានគ្រប់៣ដង ជាកំណត់ តាមការណែនាំពីក្រសួងសុខាភិបាល៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោក ងិន គឹមឡេង កែសម្រួលដោយ លីវ សុខុន

Tags: ពលរដ្ឋចំណាកស្រុកមណ្ឌលចត្តាឡីស័កខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភាទទួលស្គាល់តំណាងរាស្រ្តថ្មីពីររូប ជំនួសតំណាងរាស្រ្តដែលចេញទៅកាន់តួនាទីថ្មី

រដ្ឋសភាទទួលស្គាល់តំណាងរាស្រ្តថ្មីពីររូប ជំនួសតំណាងរាស្រ្តដែលចេញទៅកាន់តួនាទីថ្មី

តម្លៃស៊ុតទាក្នុងខេត្តសៀមរាប ធ្លាក់ពីតម្លៃមធ្យម៤០០រៀល មកនៅត្រឹម៣៦០រៀល តែរំពឹងថានឹងឡើងវិញនៅដើមឆ្នាំ២០២១

តម្លៃស៊ុតទាក្នុងខេត្តសៀមរាប ធ្លាក់ពីតម្លៃមធ្យម៤០០រៀល មកនៅត្រឹម៣៦០រៀល តែរំពឹងថានឹងឡើងវិញនៅដើមឆ្នាំ២០២១

មន្ទីរកសិកម្មខេត្តសៀមរាប ប្រគល់គ្រឿងចក្រខ្នាតតូច ដល់បណ្តុំកសិករផលិតបន្លែ ចំនួន ៦ក្រុង-ស្រុក

មន្ទីរកសិកម្មខេត្តសៀមរាប ប្រគល់គ្រឿងចក្រខ្នាតតូច ដល់បណ្តុំកសិករផលិតបន្លែ ចំនួន ៦ក្រុង-ស្រុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.