រយៈ៣ថ្ងៃខេត្តសៀមរាប ទទួលបងប្អូនពលរដ្ឋត្រលប់ពីក្រៅប្រទេសចំនួនជាង៣ពាន់នាក់ ខណៈអាជ្ញាធរខេត្តកំពុងសិក្សា និងត្រៀមបន្ថែមទីតាំងព្យាបាលកម្រិតស្រាល និងធ្វើចត្តាឡីស័កបន្ថែមទៀត
គិតត្រឹមរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរខេត្តសៀមរាប បានទទួលប្រជាពលរដ្ឋដែរវិលត្រលប់ពីក្រៅប្រទេសបានចំនួនជាង៣៨០០នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងកំពុងបន្តធ្វើចត្តាឡីស័កក្នុងខេត្ត បន្ទាប់ពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចយកខេត្តសៀមរាបជាខ្សែត្រៀមទី២ ក្រោយពីខេត្តឧត្តរមានជ័យកំពុងខ្វះខាតកន្លែង មិនអាចទទួលដាក់ប្រជាពលរដ្ឋខ្មែរចំណាកស្រុកបន្ដទៀតបាន។ មានប្រសាសន៍ក្នុងប្រជុំជាមួយថ្នាក់ដឹកនាំក្នុងខេត្តតាមវីឌីអូ Zoom នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ ឯកឧត្តម ទៀ សីហា ...