ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចី ២០លានដុល្លារអាមេរិក សម្រាប់គម្រោងទឹកស្អាត និង អនាម័យ ក្នុងខេត្តសៀមរាប
ធនាគារពិភពលោក បានសម្រេចផ្តល់ ប្រាក់កម្ចីប្រមាណ ៥០លានដុល្លារអាមេរិក ដោយក្នុងនោះថវិកា២០លានដុល្លារអាមេរិក សម្រាប់គម្រោងទឹកស្អាត និង អនាម័យ ក្នុងការសាងសង់បណ្តាញលូខ្នែង និង ខ្នែងរងទឹកកខ្វក់ក្នុងខេត្តសៀមរាប។ កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ថ្លែងក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់លើ ផែនការអភិវឌ្ឍប្រព័ន្ធបណ្តាញលូ ប្រមូលទឹកសំណល់ក្នុងក្រុងសៀមរាប លោក ទៀ ...