Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចី ២០លានដុល្លារអាមេរិក សម្រាប់គម្រោងទឹកស្អាត និង អនាម័យ ក្នុងខេត្តសៀមរាប

ដោយ ទូរទស្សន៍ជាតិ ខេត្តសៀមរាប
04/09/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
84
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ធនាគារពិភពលោក បាន​សម្រេច​ផ្តល់ ប្រាក់កម្ចី​ប្រមាណ ៥០​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ​ថវិកា​២០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ទឹកស្អាត និង អនាម័យ ក្នុង​ការសាងសង់​បណ្តា​ញ​លូ​ខ្នែង និង ខ្នែង​រងទឹក​កខ្វក់​ក្នុង​ខេត្តសៀមរាប​។​
​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ថ្លែង​ក្នុង​កិច្ចប្រជុំ ពិគ្រោះ​យោបល់​លើ ផែនការ​អភិវឌ្ឍ​ប្រព័ន្ធ​បណ្តាញ​លូ ប្រមូល​ទឹក​សំណល់​ក្នុង​ក្រុង​សៀមរាប លោក ទៀ សីហា អភិបាលរង​ខេត្តសៀមរាប បានបង្ហាញ​ថា បន្ទាប់​ពី អាជ្ញាធរ​ជាតិ​អប្សរា បាន​កសាង​របាំង​ការពារ​ទឹកជំនន់​នៅ​ផ្នែក​ខាងលើ​រួច​មក ឥឡូវនេះ​ខេត្តសៀមរាប​បាន​ចៀស​ផុត​ពី​ជំនន់​ទឹកភ្លៀង ហូរ​ចូល​មក​កាន់​ក្រុង​សៀមរាប ជោគជ័យ​ជា​ស្ថាពរ​ហើយ​។ ប៉ុន្តែ​បញ្ហា​ចោទ​ខ្លាំង​នាពេលនេះ គឺ​ប្រព័ន្ធ​ទឹក​កខ្វក់ និង ស្ទះ​ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុង​សៀមរាប ដោយសារ​ខ្វះខាត​បណ្តាញ​លូ​ខ្នែង និង ខ្នែង​រង សម្រាប់​ត​ភ្ជាប់​ពី​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង ទៅកាន់​បណ្តាញ​លូ​មេ​។​
​លោក ទៀ សីហា បានបញ្ជាក់​ថា កន្លងមក ខេត្ត​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍​លើ​ផ្នែកអនាម័យ​ដូចជា ធនាគារ​អភិវឌ្ឍន៍អាស៊ី ធនាគារ​អា​ហ​រណ​នី​ហ​រណ និង ទីភ្នាក់ងារ​អភិវឌ្ឍន៍​នៃ ប្រទេស​បារាំង​ក្ដី ប៉ុន្តែ​បញ្ហា​ទឹក​កខ្វក់​ក្នុង​ក្រុង​នេះ នៅ​មិនទាន់​សម្រេច​បាន​នៅឡើយ​ទេ​។​
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ធនាគារពិភពលោក បាន​សម្រេច​ផ្តល់​ប្រាក់​កម្ចី ២០​លាន​ដុល្លារ​អាមេរិក សម្រាប់​ត​ភ្ជាប់​បណ្តាញ​លូ​ខ្នែង និង ខ្នែង​រងទឹក​កខ្វក់​ពី​ផ្ទះ​ប្រជាពលរដ្ឋ ទៅកាន់​បណ្តាញ​លូ​មេ ដែល​ទឹក​កខ្វក់​តាម​ផ្ទះ​ទាំងនោះ នឹង​យក​ទៅ​ច្រោះ​សម្អាត​នៅ​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​សំណល់ មុន​នឹង​បញ្ចេញ​ទៅ​ប្រភពទឹក​សាធារណៈ​វិញ ដែល​ជា​លទ្ធផល​ធានាបាន​នូវ​សុខភាព​សាធារណៈ បរិស្ថាន និង អនាម័យ​សាធារណៈ នេះ​បើ​តាម​ប្រសាសន៍​លោក កែ​ន រដ្ឋា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សាធារណការ និង​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​
​លោក កែ​ន រដ្ឋា បន្ថែមថា តាម​ការ​ពិនិត្យ​ទៅលើ​បញ្ហា​ការបញ្ចេញចោល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប ក្នុង​មួយ​ថ្ងៃ មាន​ប្រមាណ​២៥​ពាន់​ម៉ែត្រគូប ប៉ុន្តែ​ខេត្ត​សៀមរាប អាច​គ្រប់គ្រង​បញ្ហា​នេះ​បាន​តែ ៨​ពាន់​ម៉ែត្រគូប​តែប៉ុណ្ណោះ ដែល​កម្រិត​នេះ​ជា​បញ្ហា​មួយ​ត្រូវការ​នូវ​ការគាំទ្រ​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍​នានា​បន្ថែមទៀត​។​

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាបធនាគារពិភពលោកពិគ្រោះយោបល់លើ ផែនការអភិវឌ្ឍប្រព័ន្ធបណ្តាញលូ ប្រមូលទឹកសំណល់ក្នុងក្រុងសៀមរាបលូទឹកកខ្វក់
ទូរទស្សន៍ជាតិ ខេត្តសៀមរាប

ទូរទស្សន៍ជាតិ ខេត្តសៀមរាប

អត្ថបទបន្ទាប់
រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ដាក់​ចម្ការ​ព្រៃ​មេ​ពូជឈើ​គ្រញូង​នៅក្នុង​ស្រុក​បន្ទាយស្រី ដែល​ជា​ចម្ការ​ព្រៃ​មេ​ពូជឈើ​គ្រញូង​ដ៏​ធំ​នៅ​កម្ពុជា ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​

រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ដាក់​ចម្ការ​ព្រៃ​មេ​ពូជឈើ​គ្រញូង​នៅក្នុង​ស្រុក​បន្ទាយស្រី ដែល​ជា​ចម្ការ​ព្រៃ​មេ​ពូជឈើ​គ្រញូង​ដ៏​ធំ​នៅ​កម្ពុជា ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​

កម្ពុជា​-​ថៃ ប្តេជ្ញា​បង្កើន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ត្រួតពិនិត្យ និង​បង្ក្រាប​គ្រឿងញៀន​ឆ្លងដែន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព

កម្ពុជា​-​ថៃ ប្តេជ្ញា​បង្កើន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ត្រួតពិនិត្យ និង​បង្ក្រាប​គ្រឿងញៀន​ឆ្លងដែន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព

អាជ្ញាធរ​ខេត្ត​សៀមរាប អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់រូប ជំរុញ​ឲ្យ​កូន​បាន​រៀនសូត្រ​គ្រប់ៗ​គ្នា​

អាជ្ញាធរ​ខេត្ត​សៀមរាប អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់រូប ជំរុញ​ឲ្យ​កូន​បាន​រៀនសូត្រ​គ្រប់ៗ​គ្នា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.