អាជ្ញាធរខេត្ដសៀមរាបរៀបចំពិធីបួងសួងសុំឱ្យបារមីវត្ថុសក្ដិសិទ្ធិនៅប្រាសាទអង្គរវត្ដ និងទីតាំងសក្ការៈនានា ជួយផ្ដល់សេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា
នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីបួងសួងនៅខាងមុខប្រាសាទអង្គរវត្ដ ព្រះអង្គរគោលធ្លក ព្រះអង្គងោក និងព្រះអង្គចេក ព្រះអង្គចម ដើម្បីសុំឱ្យបាមរីវត្ថុសក្ដិជួយថែរក្សា និងជួយផ្ដល់សេចក្ដីសុខដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាជននៅក្នុងខេត្ដសៀមរាប។ ពិធីនេះប្រារព្ធឡើងក្រោមអធីបតីភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា ...