Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បើកកិច្ចប្រជុំថ្នាក់ខេត្តស្តីពីការរៀបចំផែនការសកម្មភាព និងពង្រឹងនីតិវិធីឡើងវិញដល់ក្រុមការងារពាក់ព័ន្ធ

ដោយ Pothe Thun
16/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បើកកិច្ចប្រជុំថ្នាក់ខេត្តស្តីពីការរៀបចំផែនការសកម្មភាព និងពង្រឹងនីតិវិធីឡើងវិញដល់ក្រុមការងារពាក់ព័ន្ធ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានបើកកិច្ចប្រជុំថ្នាក់ខេត្តស្តីពីការរៀបចំផែនការសកម្មភាព និងពង្រឹងនីតិវិធីឡើងវិញដល់ក្រុមការងារពាក់ព័ន្ធ ដើមី្បបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលថ្នាក់ខេត្ត ក្រោមអធិបតីភាពរបស់ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត រួមនឹងប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ តំណាងមន្ទីរអង្គភាពមានការពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុកឃុំ-សង្កាត់ និងអង្គការដៃគូរជាច្រើនរូប។

បើតាមលោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងរៀបចំនូវផែនការសកម្មភាព ដើមី្បសម្រេចការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលក្នុងខេត្តសៀមរាប ឲ្យបាននៅឆ្នាំ២០២៥ និងពង្រឹងឡើងវិញពីនីតិវិធីរបស់អាជ្ញាធរក្រុងស្រុក ក្នុងការជម្រុញការលើកកម្ពស់អនាម័យជនបទ។ ជាពុសេសនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវតែមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាពផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

មានប្រសាសន៍ក្នុងឱកាសនោះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានជម្រុញដល់មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរពាក់ព័ន្ធ រួមនឹងអង្គការដៃគូទាំងអស់ ត្រូវពន្លឿនឲ្យបានឆាប់នូវរាល់ការងារដែលពាក់ព័ន្ធនឹងបញ្ហានេះ ដើមី្បបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលឲ្យបានមុនឆ្នាំ២០២៥ ។ លោកក៏បានស្នើដល់ក្រសួងអភិវឌ្ឍន៍ជនបទ អង្គការ ក៏ដូចជាដៃគូរអភិវឌ្ឍន៍នានា មេត្តាបន្តជួយគាំទ្រ និងពង្រីកនូវវិសាលភាពនៃកម្មវិធីលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅតាមសហគមន៍ឲ្យបានគ្រប់ភូមិឃុំ ដើម្បីឈានសម្រេចឲ្យខានតែបានដល់គោលដៅឆ្នាំ២០២៣ អត្រាផ្គត់ផ្គង់ទឹកស្អាត ៩០% និងអត្រាគ្របដណ្តប់អនាម័យ ៩០%។ ជាពិសេសទស្សនៈវិស័យ “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព” ។ ខណៈបច្ចុប្បន្ននៅទូទាំងខេត្តសៀមរាប មានស្រុកចំនួន៣ ដែលត្រូវបានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ប៉ុន្តែក៏នៅមានការព្រួយបារម្ភចំពោះ ក្រុង-ស្រុក ឃុំ-សង្កាត់ ដែលនៅជាប់បឹងទន្លេសាបលើការប្រើប្រាស់ទឹកស្អាត និងការបន្ទោរបង់ពាសវាលពាសកាលនៅជាបញ្ហាប្រឈមនៅឡើយទេ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបញ្ជាក់ថា ស្រុកដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាលកាលមានចំនួន៣ ក្នុងខេត្តសៀមរាប ហើយឃុំ-សង្កាត់ នៃក្រុង-ស្រុកចំនួន ៦ទៀត មានភូមិសាស្ត្រជាប់បឹងទន្លេសាប នៅតែជួបនឹងបញ្ហាប្រឈមទៅលើអនាម័យ និងការប្រើប្រាស់ទឹកស្អាត។ ឯកឧត្តម បានបង្ហាញការគាំទ្រនូវរាល់វិធានការរបស់អាជ្ញាធរខេត្ត ក្នុងការជម្រុញឲ្យមន្ទីរអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវធ្វើការពន្លឿន ដើមី្បបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលឲ្យបានមុនឆ្នាំ២០២៥ ។

ឯកឧត្តមបណ្ដិត បន្តថា ដើមី្បសម្រេចបាននូវផែនការនេះ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក៏ដូចអង្គការដៃគូរត្រូវសហការធ្វើការផ្សព្វផ្សាយឲ្យចូលជ្រៅដល់ប្រជាពលរដ្ឋអំពីអនាម័យ និងទឹកស្អាត ដើមី្បគិតដល់ពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋជាដើម។ ដោយសារការកង្វះអនាម័យនេះហើយ ទើបធ្វើឲ្យយើងមានផលប៉ះពាល់ដល់សុខភាពបងប្អូនយ៉ាងខ្លាំង សំខាន់ចំពោះកុមារៗ ធ្វើឲ្យមានបញ្ហាក្នុងការលូតលាស់របស់កុមារ និងជំងឺក្រិន។ កត្តាទាំងនេះហើយទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់ការងារសុខភាព គឺជាកត្តាសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលជាមុំមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ព្រមទាំងធ្វើការកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទទៀតផង៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត វ៉ារិន ដែលជាអំណោយរបស់អង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត វ៉ារិន ដែលជាអំណោយរបស់អង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

យុទ្ធនាការណ៏ផ្សព្វផ្សាយច្បាប់ ស្តីពីការទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម ក្នុងខេត្តសៀមរាប

យុទ្ធនាការណ៏ផ្សព្វផ្សាយច្បាប់ ស្តីពីការទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម ក្នុងខេត្តសៀមរាប

អំពើជួញដូរមនុស្សនៅតែជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលប្រទេសនានាកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន

អំពើជួញដូរមនុស្សនៅតែជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលប្រទេសនានាកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.